ព័ត៌មានជាតិ

BNI Cambodia Nation Conference 2018 បើកទទួលយកម្ចាស់អាជីវកម្ម ក្នុងស្រុក ចូលរួមឧបត្ថម្ភកម្មវិធី ដើម្បីទទួលបាន អត្ថប្រយោជន៍ជាច្រើន!

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ BNI Cambodia Nation Conference 2018 នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ដែលគេបានកំណត់សម្គាល់ថា ម្ចាស់អាជីវកម្ម មិនតិចជាង ៤០០នាក់នោះទេ នឹងមកជួបជុំគ្នា ក្នុងឱកាសដ៏ឱឡារឹកនេះ ដើម្បីស្វែងរកឱកាសអាជីវកម្ម និងដៃគូសហការ ក្នុងនិងក្រៅប្រទេស ជាសមាជិក នៃបណ្តាញទំនាក់ទំនង មុខជំនួញពិភពលោក Business Network International (BNI) ដែលនេះជាឱកាសដ៏ល្អ សម្រាប់ម្ចាស់អាជីវកម្ម អាចបង្ហាញពីសេវាកម្ម ឬផលិតផលរបស់ខ្លួន បានយ៉ាងទូលំទូលាយ តាមរយៈការឧបត្ថម្ភកម្មវិធី ដោយមានច្រើនជម្រើស ដូចជា Diamond Sponsor, Gold Sponsor និង Silver Sponsor ក្នុងនោះ លោកអ្នកនឹងទទួលបានមកវិញ នូវអត្ថប្រយោជន៍ជាច្រើន ។

ពិតណាស់ Cambodia National Conference 2018 គ្រោងនឹងរៀបចំឡើង ដោយមានការចូលរួម ពីសមាជិកទាំងអស់ នៃ BNI ទាំង ១១ Chapters នៅកម្ពុជា ប្រមាណជិត ៥០០នាក់ នឹងមកកាន់វេទិកា ដ៏អធឹកអធមមួយនេះ ក្នុងគោលបំណង បង្កើនទំនាក់ទំនង ដល់អាជីវកម្មរបស់ខ្លួន ជាពិសេស កម្មវិធីនេះ គឺជាឱកាសពិសេសបំផុត ដើម្បីរៀនសូត្រ ពីគន្លឹះ និងទ្រឹស្តី ធ្វើយ៉ាងណា ធ្វើឲ្យអាជីវកម្ម របស់អស់លោកអ្នក កាន់តែមានភាពជោគជ័យ បន្ថែមទៀត ជាមួយ BNI ដែលបានភ្ជាប់អាជីវកម្មរបស់អ្នក ជាមួយសមាជិក លើសពី៤០០នាក់ និងអ្នកដឹកនាំ ជាច្រើនរូបទៀត មកពីបណ្តាលប្រទេសផ្សេងៗ ។ វាគ្មិន ៣រូប ដែលត្រូវបានជ្រើសរើស ក្នុងការធ្វើបទបង្ហាញ នៅឱកាសនោះ រួមមាន ឯកឧត្ដម ហុង សុខហួ នាយកប្រត្តិបត្តិ ក្រុមហ៊ុន CSX, លោក Mashesh MAC Srinivasan ជាប្រធាន នៃ BNI អាស៊ីប៉ាស៊ីភិក និងលោក Mulari Sundaram ដែលជា Happyness Coach ។ ដែលនេះជាឱកាស សម្រាប់ម្ចាស់អាជីវកម្ម ចាប់យកការឧបត្ថម្ភកម្មវិធី ដើម្បីទទួលបាន អត្ថប្រយោជន៍ជាច្រើនដូចជា៖

1. Diamond sponsor គឺជាជម្រើសឧបត្ថម្ភធំ ស្មើនឹងតម្លៃ ៣ ៥០០ដុល្លារ ដែលមាន ២កន្លែង
-ទទួលបានសំបុត្រ ចូលរួម ២សន្លឹក បូករួមការចូលរួមទទួលទាន អាហារជប់លៀងពេលល្ងាច
-ទទួលបានទីតាំង អាចរៀបជាស្តង់ ទំហំ 2×3ម៉ែត្រ ជាមួយបដាផ្សព្វផ្សាយ ខាងក្រោយ និងទូរទស្សន៍សម្រាប់ការផ្សព្វផ្សាយ ពីសេវាកម្ម ឬផលិតផល
-ទទួលបាន ការផ្សព្វផ្សាយ នូវម៉ាកសញ្ញា របស់អ្នកទៅលើបណ្តាញផ្សព្វផ្សាយក្នុងកម្មវិធី មានជា Banner, Poster, Stage និង Photo Backdrop
-ទទួលបានការផ្សព្វផ្សាយ ទៅលើស្ថាប័នព័ត៌មានធំៗរួមមាន គេហទំព័រ ដើមអម្ពិល (Dap-News), ANN, Fresh news, Facebook Page, ស្ថានីយទូរសទ្សន៍ រស្មីហង្សមាស, CNC, PNN និង CTV
-ទទួលបានថេរៈវេលា ៥នាទី សម្រាប់ផ្សព្វផ្សាយ សេវាកម្ម ឬផលិតផល របស់ខ្លួន នៅលើវេទិកា ក្រោមការចូលរួមពីម្ចាស់អាជីវកម្ម និងសហគ្រាស ជាង៤០០នាក់ សម្រាប់ព្រឹក-ល្ងាច
-ទទួលបានលិខិតសរសើរ នៅលើឆាក ព្រមជាមួយការដើរបង្ហាញ នូវស្លាកសញ្ញារបស់ម្ចាស់ឧបត្ថម្ភ ដោយតារាម៉ូដែល
-ជាពិសេស ឱកាសស្វែងរកអាជីវកម្ម និងបានជួបជាមួយដៃគូ ពាណិជ្ជកម្ម ក្នុងនិងក្រៅប្រទេស ជាសមាជិក BNI មាន BNI Vietnam, BNI Thailand, Singapore, Taiwan, Hong Kong, India, Sri Lanka និង Australia ។ល។

2. Gold Sponsor គឺជាជម្រើសឧបត្ថម្ភ ស្មើនឹងតម្លៃ ១ ៥០០ដុល្លារ ដែលមាន ៦កន្លែង
-ទទួលបានសំបុត្រ ចូលរួម ២សន្លឹក បូករួមការចូលរួមទទួលទាន អាហារជប់លៀងពេលល្ងាច
-ទទួលបានទីតាំង អាចរៀបជាស្តង់ ទំហំ 1×1.8ម៉ែត្រ សម្រាប់ដាក់បង្ហាញ ពីសេវាកម្ម ឬផលិតផល
-ទទួលបាន ការផ្សព្វផ្សាយ នូវម៉ាកសញ្ញា របស់អ្នកទៅលើបណ្តាញផ្សព្វផ្សាយក្នុងកម្មវិធី មានជា Banner, Poster, Stage និង Photo Backdrop
-ទទួលបានការផ្សព្វផ្សាយ ទៅលើស្ថាប័នព័ត៌មានធំៗរួមមាន គេហទំព័រ ដើមអម្ពិល (Dap-News), ANN, Fresh news, Facebook Page, ស្ថានីយទូរសទ្សន៍ រស្មីហង្សមាស, CNC, PNN និង CTV
-ទទួលបានលិខិតសរសើរ នៅលើឆាក ព្រមជាមួយការដើរបង្ហាញ នូវស្លាក់សញ្ញារបស់ម្ចាស់ឧបត្ថម្ភ ដោយតារាម៉ូដែល
-ទទួលបាន Roll-up Banner 2
-ការធ្វើបទបង្ហាញ ពីសេវាកម្ម ឬផលិតផលរបស់លោកអ្នក ដោយ MCប្រកាស ចំពោះមុខអ្នកចូលរួមជាង ៤០០នាក់ ព្រឹក-ល្ងាច
-ជាពិសេស ឱកាសស្វែងរកអាជីវកម្ម និងបានជួបជាមួយដៃគូ ពាណិជ្ជកម្ម ក្នុងនិងក្រៅប្រទេស ជាសមាជិក BNI មាន BNI Vietnam, BNI Thailand, Singapore, Taiwan, Hong Kong, India, Sri Lanka និង Australia ។ល។

3. Silver Sponsor គឺជាជម្រើសឧបត្ថម្ភ ស្មើនឹងតម្លៃ ៧០០ដុល្លារ ដែលមាន ១០កន្លែង
-ទទួលបានសំបុត្រ ចូលរួម ១សន្លឹក បូករួមការចូលរួមទទួលទាន អាហារជប់លៀងពេលល្ងាច
-ទទួលបាន ការផ្សព្វផ្សាយ នូវម៉ាក់សញ្ញា របស់អ្នកទៅលើបណ្តាញផ្សព្វផ្សាយក្នុងកម្មវិធី មានជា Banner, Poster, Stage និង Photo Backdrop
-ទទួលបានទីតាំង អាចរៀបជាស្តង់ ទំហំ 1×1.8ម៉ែត្រ សម្រាប់ដាក់បង្ហាញ ពីសេវាកម្ម ឬផលិតផល
-ទទួលបាន Roll-up Banner 1
-ទទួលបានលិខិតសរសើរ នៅលើឆាក ព្រមជាមួយការដើរបង្ហាញ នូវស្លាក់សញ្ញារបស់ម្ចាស់ឧបត្ថម្ភ ដោយតារាម៉ូដែល
-ទទួលបានការផ្សព្វផ្សាយ ទៅលើស្ថាប័នព័ត៌មានធំៗរួមមាន គេហទំព័រ ដើមអម្ពិល (Dap-News), ANN, Fresh news, Facebook Page, ស្ថានីយទូរសទ្សន៍ រស្មីហង្សមាស, CNC, PNN និង CTV ។

គួរបញ្ជាក់ថា Cambodia National Conference 2018 នឹងប្រព្រឹត្តិទៅ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ មានរយៈពេល ១ថ្ងៃពេញ បូករួម កម្មវិធីជប់លៀងអាហារពេលល្ងាច ផងដែរ នាសណ្ឋាគារ សុខា ភ្នំពេញ ដែលមានទីតាំងត្រើយម្ខាង ទល់មុខ ព្រះបរមរាជវាំង។

សូមទំនាក់ទំនង តាមរយៈលេខទូរសព្ទ៖ 077 667 667 ឬ 015 95 95 62៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comments

To Top