អន្តរជាតិ

​ យូអិន៖​ នៅក្នុងខែសីហា​ ជម្លោះហិង្សា នៅទូទាំងប្រទេសអ៊ីរ៉ាក់​ បណ្ដាលឲ្យ ជនស៊ីវិលស្លាប់​ ៨២នាក់

បាកដាដៈ​ បេសកកម្មជំនួយអង្គការ សហប្រជាជាតិ​ សម្រាប់ប្រទេស អ៊ីរ៉ាក់ហៅកាត់ថា (UNAMI) បានឲ្យដឹងថា អំពើហិង្សានៅទូទាំងប្រទេស អ៊ីរ៉ាក់​ បានសម្លាប់ជនស៊ីវិល ៨២នាក់ កាលពីខែសីហា​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ២០១៨។

សេចក្តីថ្លែងការណ៍មួយរបស់ UNAMI បានបន្ថែមថា​ ជនស៊ីវិល ១១៣នាក់ បានរងរបួស នៅក្នុងការវាយប្រហារភេរវកម្ម​ និងជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសអ៊ីរ៉ាក់​ កាលពីខែមុន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា​ ចំនួននៃជនរងគ្រោះមិនបានរាប់បញ្ចូលកងទ័ពអ៊ីរ៉ាក់​ និងសមាជិកសន្តិសុខ​ ដែលបានស្លាប់​ និងរងរបួសនោះទេ​ នៅពេលយោធាអ៊ីរ៉ាក់បដិសេធ មិនផ្តល់ព័ត៌មានបែបនេះ៕

ដោយ​ ឈូក​ បូរ៉ា

 

Facebook Comments

To Top