ព័ត៌មានជាតិ

​ស្រវឹង​ជិះម៉ូតូបញ្ច្រាស បុកម៉ូតូមួយគ្រឿងទៀត​ របួសធ្ងន់ ស្រាល៤នាក់​

ស្វាយរៀង ៖​ បុរស៤នាក់ ​រងរបួសធ្ងន់ស្រាល ​ករណីបុរសពីរនាក់ ជិះម៉ូតូម៉ាកហុងដា PCX សេរី2018 ​បើកបរទាំងស្រវឹង បញ្ច្រាស​ទិស បានបុកម៉ូតូមួយគ្រឿងទៀត ពេញទំហឹង បណ្តាល ឲ្យរងរបួសធ្ងន់ ស្រាល បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១១យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិឫស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

នគរបាលស្រុកស្វាយជ្រំ បានអោយដឹងថា ម៉ូតូបង្កហេតុម៉ាកហុងដា PCXសេរី2018 ពណ៌ស ពាក់ស្លាកលេខស្វាយរៀង1M7356បើកបរដោយឈ្មោះ រស់ វិសាល ភេទប្រុស អាយុ 36 ឆ្នាំ រស់នៅភូមិត្រោក ឃុំកំពង់ចំឡងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​ ​រងរបួសធ្ងន់ បាក់ដៃខាងឆ្វេង សន្លប់ស្ដូកនិងកន្លែង។ ចំណែកភាគីរងគ្រោះមានឈ្មោះអ៊ុក ទិត្យយ៉ា ភេទប្រុស អាយុ25ឆ្នាំ រស់ភូមិតានូ ឃុំចំបក់ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងអ្នករួមដំណើរមានគ្នា2នាក់ ទៀតមិន ត្រូវបានស្គាល់ឈ្មោះរងរបួសស្រាលដោយជិះម៉ូតូម៉ាកហុងដាC125សេរី2014ព៌ណខ្មៅពាក់ស្លាកលេខស្វាយរៀង1D5679ខូចខាតយ៉ាងដំណំ។

​ក្រោយ​ពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន​ ដឹកជនរងគ្រោះទាំងសងខាង បញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង និងធ្វើការវាស់វែង ​យកមធ្យោបាយម៉ូតូទាំង២គ្រឿង មករក្សានៅប៉ុស្តិ៍រដ្ឋបាលកំពង់ចំឡង ដើម្បីដោះស្រាយតាមច្បាប់ ៕

ដោយ៖ យាង ដានុត

Facebook Comments

To Top