អន្តរជាតិ

អ្នកកាសែត២រូប ត្រូវបានតុលាការ សម្រេចផ្តន្ទាទោសជាប់ ពន្ធគារ៧ឆ្នាំពីបទលាក់បាំង រឿងសម្ងាត់ នៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ គេហទំព័រ Sky News បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា អ្នកកាសែត២រូបត្រូវបាន តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល៧ឆ្នាំពីបទលាក់បាំង រឿងសម្ងាត់ ។

អ្នកកាសែតរបស់ទីភ្នាក់ងារ Reuters ត្រូវបានជាប់ពន្ធនាគារ រយៈពេល៧ឆ្នាំ ក្រោយពីបានរកឃើញថា បានប្រព្រឹត្តបទ ល្មើសក្នុងរឿង លាក់បាំងការណ៍សម្ងាត់ ស្របពេលមានការស៊ើបអង្កេត ទៅលើការសម្លាប់រង្គាលក្រុម ម៉ូស្លីម រ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

អ្នកទោសឈ្មោះ Wa Lone អាយុ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ Kyaw Soe Oo អាយុ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីចុងខែធ្នូ ទន្ទឹមនឹងនេះបានកាន់ ឯកសារមួយចំនួនដែលបានផ្តល់ ទៅឲ្យពួកគេដោយប៉ូលិស ។

អ្នកទាំងពីរ បានប្រមូលភស្តុតាង អំពីការសម្លាប់បុរស ចំនួន១០នាក់ នៅក្នុងភូមិ Inn Din រដ្ឋ Rakhine ភាគខាងជើងនៃ ប្រទេសមី យ៉ាន់ម៉ា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top