អន្តរជាតិ

អ៊ីរ៉ង់​ រិះគន់អឺរ៉ុប​ សម្រាប់ការខ្វះ កិច្ចខិតខំប្រឹងប្រែង​ រក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

តេរ៉ង់៖​ លោកកាម៉ល​ ខារ៉ាស៊ី (Kamal Kharrazi) ប្រធានក្រុមប្រឹក្សាយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់​ ស្តីពីទំនាក់ទំនងបរទេស​ បានលើកឡើងថា​ ការខ្វះខាតកិច្ចខិតខំ ប្រឹងប្រែងរបស់អឺរ៉ុប​ ដើម្បីរក្សាកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥​ នឹងមានផលវិបាកធ្ងន់ធ្ងរ​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០១៨។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Kharrazi បាននិយាយថា​ ការដាក់ទណ្ឌកម្មឡើងវិញនូវ សម្ពាធនិងការគាបសង្កត់ របស់វ៉ាស៊ីនតោន​ និងការខ្វះខាតវិធានការភ្លាមៗរបស់អឺរ៉ុប​ ដើម្បីបំពេញកាតព្វកិច្ចក្រោម កិច្ចព្រមព្រៀងនុយក្លេអ៊ែរ (JCPOA) នឹងមានផលវិបាកធ្ងន់ធ្ងរ ។

លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងកិច្ចប្រជុំមួយជាមួយ រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស​ សម្រាប់កិច្ចការមជ្ឈឹមបូព៌ាលោក Alistair Burt នៅក្នុងរដ្ឋធានីតេរ៉ង់ ៕

ដោយ៖​ ឈូក​ បូរ៉ា

Facebook Comments

To Top