តារា

អ៊ីណូ មានភាគហ៊ុន ក្នុងជំនួញដីធ្លី មិនមែនគ្រាន់តែ ជាការឈរឈ្មោះ នោះទេ

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតសាន់ដេ លោក អ៊ីណូ បានប្រកាសចេញមុខកាន់តែខ្លាំង លើមុខជំនួញដីធ្លីដែលកំពុងតែ មានការពុះកញ្ជ្រោល។ ការប្រកាសនេះធ្វើឡើងកាលពី ព្រឹកថ្ងៃទី៣ខែកញ្ញា នេះក្រោមការចូលរួមពី សំណាក់សិល្បករ និងដៃគូមុខជំនួញ ជាច្រើនរូប ខណៈដែរតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងលោកព្រាប សុវ​ត្ថិ បញ្ចេញគម្រោងថ្លៃរាប់ លានដុល្លារ អាមេរិកនោះ។ ។

តារាចម្រៀង លោក អ៊ីណូ បានឲ្យភ្នាក់ងារដើមអម្ពិលដឹងថា មូលហេតុដែលលោកសម្រេច ចិត្តចូលប្រឡូកក្នុងជំនួញ ដីធ្លីនេះ ព្រោះតែវាគឺជាមុខជំនួញដែលកំពុងទទួល បានការចាប់អារម្មណ៍ខ្លាំង ខណៈដែលតម្រូវការខ្ពស់ ប្រជាពលរដ្ឋកាន់ តែច្រើន ផ្សំ​នឹង​ឱកាស​ផង ផ្សំ​នឹង​មាន​ជំនឿ​ចិត្ត​នឹង​ម្ចាស់​គម្រោង​ផង ទើប​លោក​សម្រេច​ថា ​ចេញ​រកស៊ី​ផ្នែក​នេះ​ជា​លើក​ដំបូង។ ជាមួយគ្នានេះលោកក៏ចេញមុខ បកស្រាយដែរថាជំនួញដីធ្លីនេះ គឺលោកជាម្ចាស់ភាគហ៊ុនផ្ទាល់ មិនមែនគ្រាន់តែ ជាការឈរឈ្មោះ ឲ្យគេដូចការលើកឡើងកន្លងមកនោះទេ។

តារារូបនេះប​ញ្ជាក់ថា គម្រោង​ដីឡូតិ៍របស់លោក មានឈ្មោះថាគម្រោងដីឡូតិ៍ “អ៊ីណូ-សីហា” ដែលស្ថិតនៅ​តំបន់​ភ្នំ​បាសិតដែល ​ជិត​ផ្លូវ​៥១ ជិត​គ្នា​នឹង​គម្រោង​ដីឡូតិ៍​លោក ព្រាប សុវត្ថិ ជា​ប្រភេទ​ដី​ល្អ ខ្ពស់​មិន​លិច​ទឹក ត្រូវ​បាន​បើក​ដំណើរ​ លក់​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ហើយ។

លោកថា ដីឡូតិ៍នេះស្ថិតក្នុង​ទំហំ​វិនិយោគ​ រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក ដែល​​នឹង​ផ្ដល់​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ នូវ​ការ​វិនិយោគ​ប្រកប​ដោយ​ទំនុក​ចិត្ត​បំផុត។ នេះ​មិន​មែន​ជា​លើក​ទី​១ ដែល​លោក​បាន​ហក់ ​ចូល​មក​ក្នុង​ទីផ្សារ​អចលនទ្រព្យ ពោល​គឺ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​លោក​ក៏​ធ្លាប់​ សហការ​លក់​ផ្ទះ​ល្វែង​ជាមួយ ​សាច់​ញាតិ​ម្នាក់​ដែរ។ យ៉ាង​ណា​នេះ​ជា​ការ​វិនិយោគ​ពុះដីឡូតិ៍​លក់​លើក​ដំបូង ​របស់​លោក ក្រោយ​ពី​មើល​ឃើញ​ថា ទីផ្សារ​ផ្នែក​នេះ​ កំពុង​មាន​តម្រូវ​ការ និង​កំពុង​ដំណើរ​ការ​ល្អ។

ជាមួយគ្នានោះដែរ លោក សីហា ដែលជាដៃគូគម្រោង វិនិយោគថ្មីនេះបាន​មាន​ប្រសាសន៍​ថា លោក​ពិត​ជាមាន​សេចក្ដី​សោមនស្ស​រីករាយ ចំពោះ​សមិទ្ធផល​នៅ​ថ្ងៃ​នេះ ក្រោម​ការ​ចូល​រួម​របស់​ម្ចាស់​ភាគហ៊ុន​ទាំង​អស់។

លោក ថ្លែង​ថា លោក​ចង់​អរគុណ​ដល់​ម្ចាស់ ​ភាគហ៊ុន​ទាំង​អស់ មាន​លោក អ៊ីណូ និង​ម្ចាស់​ភាគ​ហ៊ុន ផ្សេង​ទៀត ដែល​បាន​មក​ចូល​រួម​ ជាមួយ​គ្នា​ធ្វើ​កិច្ចការ​នេះ ដែល​ធ្វើ​ឲ្យ​ទុន​វិនិយោគ​របស់​យើង ​កាន់​តែ​មាន​ទំហំ​ធំ។ លទ្ធភាព​នេះ ពិត​ណាស់យើង​មាន​ គម្រោង​ធំ​ៗ​បន្ទាប់​ពី​នេះ​ច្រើន​ទៀត។

លោកបញ្ជក់ថាកន្លងមកបាន​លក់​បញ្ចប់​គម្រោង​ ចំនួន​៨​រួច​មក​ហើយ មុន​បន្ត​ចាប់​ដៃ​ជាមួយ​តារា​ចម្រៀង អ៊ីណូ និង​ម្ចាស់​ភាគហ៊ុន​សំខាន់​ៗ វិនិយោគ​គម្រោង​ទី​៩​នៅ​ថ្ងៃ​នេះ។ លោក​ថា ចំពោះ​កិច្ចការ​ជាមួយ​តារា​ចម្រៀង​សាន់ដេ ម្ចាស់​គម្រោង​ដដែល បញ្ជាក់​ថា នេះ​ជា​ផែនការ​ពង្រីក​ទីផ្សារ៕ ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top