អន្តរជាតិ

អូស្ត្រាលី ចាប់ផ្តើមធ្វើសមយុទ្ធ យោធាជើងទឹកទ្រង់ទ្រាយធំ ប្រទេសចំនួន២៧ចូលរួម

កង់ប៉េរ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៨នេះថា លំហាត់សមយុទ្ធជើងទឹក ទ្រង់ទ្រាយធំ របស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា Exercise Kakadu បានចាប់ផ្តើម ដែលមានការចូលរួម ពីបណ្តាប្រទេសចំនួន២៧ នៅឆ្នេរសមុទ្រ នៃតំបន់ភាគខាងជើង (NT) ។

លោកឧត្តមនាវីឯក Jonathan Mead មេបញ្ជាការនៃកងយោធពល ខេមភូមិន្ទជើងទឹក របស់ប្រទេសអូស្ត្រាលី បានថ្លែងឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ដោយផ្តោតសំខាន់ លើវិស័យសន្តិសុខ ដូចជា ការព្យាយាមរបស់ពលរដ្ឋ ចោរសមុទ្រ និងអំពើប្លន់ប្រដាប់អាវុធ ជាដើម ។

គាត់បានថ្លែងថា “នៅក្នុងយុទ្ធសាស្ត្របរិស្ថាន ដែលប្រកបដោយថាមពល ដែលយើងបានរកឃើញ ដោយខ្លួនយើង ជាជាងការដើរថយក្រោយ ពីតំបន់របស់យោង ដែលជាការចាំបាច់ ដើម្បីពង្រីកការប្រយុទ្ធ និងកាន់តែស៊ីជម្រៅ” ។

លំហាត់សមយុទ្ធ Exercise Kakadu នឹងចាប់ផ្តើមរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ដែលមានការចូលរួម ពីនាវាចំនួន២៣គ្រឿង យន្តហោះចំនួន២១គ្រឿង និងយោធាជំនាញ ជាង៣.០០០នាក់ មកពីបណ្តាប្រទេសចំនួន២៧ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top