ព័ត៌មានជាតិ

ស្រវឹងចុះមុជទឹក​ស្រះ រអិលជើងធ្លាក់ចូលទឹកជ្រៅ លង់ស្លាប់

ភ្នំពេញ៖ ស្រ្តីវ័យ៣០ឆ្នាំម្នាក់ ផឹកស្រាស្រវឹង ចុះមុជទឹកស្រះ បណ្តាលឲ្យ​រអិលជើងធ្លាក់ទៅទឹកជ្រៅលង់ទឹកស្លាប់កាលពីវេលាម៉ោង៥និង៤០នាទី ល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា សពស្រ្តីរងគ្រោះ មានឈ្មោះ ស្រី ពេជ្រ អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុកើតហេតុ ជនរងគ្រោះ បានផឹកស្រវឹងស្រា ហើយចុះមុជទឹកស្រះ បណ្តាលឲ្យ​រអិលជើងធ្លាក់ទៅទឹកជ្រៅ លង់ទឹកស្លាប់តែម្តង។

ក្រោយកើតហេតុ​សមត្ថកិច្ច មក​ពិនិត្យសាកសពជនរងគ្រោះ ហើយបានបញ្ជាក់ថា ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន រួចបានប្រគល់សាកសព ស្ត្រីរងគ្រោះឲ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ព្រឿង វិសាល

Facebook Comments

To Top