តារា

ស្រលាញ់កូនរបស់ Kylie Jenner ខ្លាំងពេកម៉ូដែល Jordyn Woods ចង់មានកូនដែរ

អាមេរិក៖ តារាម៉ូដែលដ៏ល្បីល្បាញ Jordyn Woods ដែលជាមិត្តសំលាញ់របស់នាង Kylie Jenner បាននិយាយថានាងចាប់ផ្តើម​ មានគំនិតចង់មានគ្រួសារ បន្ទាប់ពី Stormi កូនស្រីរបស់ Kylie កើតមក ។

តារាម៉ូដែលរូបស្រស់ Jordyn Woods កំពុងលង់ស្រលាញ់ Stormi កូនស្រីរបស់ Kylie Jenner ខ្លាំងណាស់ហើយ នៅក្បែរក្មេងតូចនេះយូរទៅ ធ្វើអោយនាងគិតចង់មានកូនតែម្តង ។ Jordyn បាននិយាយប្រាប់ទស្សនាវដ្តី People ថា “ Stormi គួរអោយស្រលាញ់ខ្លាំងណាស់ ពេលនៅលេងក្បែរនាងខ្ញុំ កាន់តែមានអារម្មណ៍ថាចង់បានកូន ។ រាល់ថ្ងៃខ្ញុំសប្បាយ​ ដែលបានដើរតួជាមីងម្នាក់របស់ Stormi ពេលខ្លះខ្ញុំសឹងអត់បានគេង ព្រោះជួយមើលនាង ខ្ញុំអាចធ្វើអោយគេទំនើង ព្រោះខ្ញុំអោយគ្រប់យ៉ាង ដែលនាងចង់បាន សម្រាប់ខ្ញុំរឿងដ៏រីករាយនេះ មិនទាន់កើតឡើងឆាប់ពេកទេ ” ។

ក្រោយមានអ្នករិះគន់ថា នាង Kylie Jenner ពូកែដើរចោលកូន នាងJordyn Woods ដែលជាមិត្តដ៏ល្អបាននិយាយថាពាក្យនេះ សម្រាប់អ្នកស្អប់នាងប៉ុនណោះ ។ Kylie មានទំនួលខុសត្រូវខ្លាំងណាស់ ចំពោះកូន ហើយនាងក្លាយជាម្តាយល្អម្នាក់ ដោយឡែកស្នេហារបស់ Kylie និងតារារ៉េប Travis Scott គឺរឹងម៉ាំណាស់មិនមាន រកាំរកុសដូចការលើកឡើង កន្លងមកទេ ៕

ដោយ៖ ទូច សុខលីដា

Facebook Comments

To Top