កីឡា

សម្តេចតេជោ សង្ឃឹមថា បក្សនយោបាយ នានានឹងសាទរ កីឡាករ-កីឡាការិនីទទួល មេដាយមាសក្នុងការប្រកួត កីឡាអាស៊ី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការជួបសំណេះសំណាល ជាមួយកីឡាករ កីឡាការិនី ជ័យលាភីមេដាយមាស និងប្រតិភូកីឡា ដែលបានចូលរួមក្នុងការ ប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានថ្លែងក្តីសង្ឃឹមថា បក្សនយោបាយនានា នឹងសម្តែងការអបអរសាទរ ចំពោះកីឡាករ- កីឡាការិនីទទួលមេដាយមាស ក្នុងការប្រកួតកីឡា អាស៊ី។

សម្តេចបន្តថា សង្ឃឹមថា បក្សនយោបាយនានាមិនគួររើសអើងនឹងពាក្យអបអរសាទរទេ ព្រោះពីអតីតកាលបក្សប្រឆាំងមិនដែលអបអរសាទរទេ ព្រោះបើសាទរស្មើនឹងលើកតម្កើងស្នាដៃរបស់សម្តេចតេជោ ដោយសារ ស្ថិតនៅក្រោមការដឹកនាំនិងគ្រប់គ្រងរបស់សម្តេច ទើបកីឡារីកចំរើន ។ក្នុងនោះព្រះមហាក្សត្រ និងសម្តេចក៏បានអបអរសាទរដែរ។

Facebook Comments

To Top