កីឡា

សម្តេចតេជោ ធុញទ្រាន់ប្រទេស មហាអំណាច មួយចំនួនមិន ឲ្យតម្លៃខ្មែរ


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចធុញទ្រាន់ទៅនឹង បណ្តាប្រទេសមហាអំណាច មួយចំនួនដែលមិនឲ្យ តម្លៃដល់កម្ពុជា ខណៈបុព្វបុរសខ្មែរបានកសាង ស្នាដៃជាច្រើនដែលបន្សល់ ទុកមកដល់បច្ចុប្បន្ន តាមរយៈការកសាងប្រាសាទ អង្គរវត្ត ខណៈជាតិសាសន៍ មិនទាន់បានកកើតផង ។

ក្នុងពិធីជួប សំណេះសំណាល ជាមួយកីឡាករ កីឡាការិនី ជ័យលាភីមេដាយមាស និងប្រតិភូកីឡា ដែលបានចូលរួម ក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចបានថ្លែងថា សម្តេចធុញទ្រាន់ពួកប្រទេសអ្នកមាន ដែលមិនឲ្យតម្លៃដល់ប្រទេសកម្ពុជា ព្រោះកម្ពុជាមានស្នាដៃយ៉ាងច្រើនពីអតីតបុព្វបុរសខ្មែរ បានកសាងស្នាដៃតាមរយៈការ កសាងប្រាសាទអង្គរវត្ត ខណៈជាតិសាសន៍ មិនទាន់បានកកើតផង ។

សម្តេចថា ខួរក្បាលរបស់សម្តេច និងមន្រ្តីរាជរដ្ឋាភិបាល ក៏មិនចាញ់ពួកគេប៉ុន្មានដែរ។

Facebook Comments

To Top