កីឡា

សម្តេចតេជោ៖ ខ្ញុំមិនបានស្អប់ អាមេរិកនោះទេ តែស្អប់ជនជាតិ អាមេរិកណាមើលងាយខ្មែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចមិនបានស្អប់ សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែសម្តេចស្អប់ជនជាតិ អាមេរិកណាដែល មើលងាយខ្មែរ។

ការថ្លែងរបស់សម្តេចនេះ បន្ទាប់ពីបុគ្គលមួយចំនួន បានលើកឡើងថា តើកូនសញ្ជាតិខ្មែរ-អាមេរិកដែលទទួល បានមេដាយសម្រាប់កម្ពុជា តើនឹងទទួលទេ ?

សម្តេចថ្លែងបកត្រឡប់ទៅវិញថា “ម៉ាអាភ្លើ កុំភ្លើ”។

សម្តេចបន្តថា មិនបានស្អប់អាមេរិកទេ តែស្អប់បុគ្គលដែលទំលាក់គ្រាប់បែកនៅកម្ពុជា បំផ្លាញកម្ពុជា ។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា “ខ្ញុំមិនបានស្អប់អាមេរិកទេ ស្អប់ជនជាតិអាមេរិកណាមើលងាយខ្មែរ។ បើអ្នកឯងមិនមករករឿងខ្ញុំ ក៏មិនទៅរករឿងដែរ”។

នេះជាប្រសាសន៍របស់សម្តេចក្នុងពិធីជួបសំណេះសំណាល ជាមួយកីឡាករ កីឡាការិនី ជ័យលាភីមេដាយមាស និងប្រតិភូកីឡា ដែលបានចូលរួមក្នុង ការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។

Facebook Comments

To Top