ព័ត៌មានជាតិ

សន្តិសុខ​កាស៊ីណូ​ ចងកសម្លាប់ខ្លួន​ ដោយមិនដឹងមូលហេតុ

បន្ទាយមានជ័យ៖ បុរសជនជាតិថៃម្នាក់ ធ្វើការជាសន្តិសុខ​កាស៊ីណូ ​នៅព្រឹកថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ ២០១៨ ​​បានធ្វើអត្តឃាត​ចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ ​នៅចំនុច​ក្រៅបន្ទប់លេខ076 ជាន់ទី៤ ផ្ទះជួលខាងលិចវត្តត្រាច ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ​សពឈ្មោះចាក់កាផាត់ តុងស៊ី អាយុ៤៧ឆ្នាំ​ ជនជាតិថៃ មានទីលំនៅភូមិហ្វាហួយ ឃុំហ្វាហួយ ស្រុក អារ័ញ្ញប្រាថេត ខេត្តសាកែវ ប្រទេសថៃ មុខរបរ សន្តិសុខក្នុង ក្រុមហ៊ុនកាស៊ីណូ DNA ស្តាវេហ្គាស់ មកស្នាក់នៅបន្ទប់ជួលលេខ០៧៦ ផ្ទះជួលដែលក្រុមហ៊ុនជួលអោយស្នាក់នៅ។ សាកសពមានប្រពន្ធឈ្មោះសុណាន់ ថងស៊ី អាយុ៥០ឆ្នាំ ​ជនជាតិថៃ ធ្វើការនៅក្រុមហ៊ុនកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី ។ មានកូនចំនួន២នាក់ ស្រី១នាក់ ប្រុស១នាក់។ ជនរងគ្រោះ បានក្រមាចងភ្ជាប់និងដែកដំបូល ​។

តាមការបំភ្លឺ​របស់ប្រពន្ធ បានអោយដឹងថា ប្តីរបស់គាត់មកធ្វើការកាស៊ីណូ បានរយះពេល៤ឆ្នាំមកហើយ រយៈពេល២ខែនេះ ប្តីគាត់មិនដែលអោយប្រាក់ទេ ពេលសួររកប្រាក់អោយកូនរៀន គ្មាន ។ ១ខែនេះមិនបានជួបមុខប្តីទេ ដោយប្តី មិនដែលទៅផ្ទះ ដេកនៅបន្ទប់ក្រុមហ៊ុន ប្រពន្ធចប់ម៉ោងការងារទៅផ្ទះ ។ នៅបន្ទប់កើតហេតុមាន សំបុត្រ ១សន្លឹកដែលជនរងគ្រោះ ​សរសេរបណ្តាំទុកថា អោយយកសាកសពទៅផ្ទះផង ប៉ាស្ព័រដាក់បញ្ចាំយកលុយ១៨០០បាត ការ១ថ្ងៃ ១០០បាត ម៉ូតូផ្ញើរទុកនៅឡុងក្លឿ អោយយកទៅផ្ទះផង។

សពត្រូវបានប្រគល់ឲ្យ​ក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ​នៅស្រុកកំណើត៕

ដោយៈ ប៊ុន សំណាង

Facebook Comments

To Top