កីឡា

វិរៈកីឡាការិនី និងវិរៈកីឡាករម្ចាស់ មេដាយមាស និងមេដាយសំរិទ្ធនៃ Asian Games មកដល់កម្ពុជាហើយ

ភ្នំពេញ៖នាវេលា ម៉ោង៥៖៤០ ល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅព្រលានយន្តហោះ ភ្នំពេញអន្តរជាតិ ក្រុមគណៈ ប្រតិភូ និងវិរៈ កីឡាការិនី និងវិរៈកីឡាករម្ចាស់ មេដាយមាស និងមេដាយសំរិទ្ធនៃព្រឹត្តិការណ៍ការប្រកួត Asian Games ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី បានមកដល់ ប្រទេសកម្ពុជាវិញ។

ក្នុងឳកាសទទួលស្វាគមន៍ វិរៈកីឡាការិនី និងវិរៈកីឡាករម្ចាស់ មេដាយមាស និងមេដាយសំរិទ្ធដោយ មានការអញ្ជើញពី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរ និងប្រធានគណៈកម្មាធិការជាតិ អូឡាំពិក និងលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា។

ប្រទេសកម្ពុជាដណ្តើម មេដាយ២គ្រឿងហើយ គឺកីឡាករម៉ូតូទឹកកីឡាករ សាលី អ៊ូមើត អ្នកខេត្តកោះកុង ដែល ដណ្តើមមេដាយ សំរឹទ្ធ១គ្រឿងនៃ វិញ្ញាសា Runabout 1100 Stroke និងកីឡាករដដែលឈ្នះ មេដាយមាស១គ្រឿងទៀត នឌវិញ្ញាសា Ski Modifies និងកីឡាការិនី JitJutsu ខាន់ ចេសា ម្ចាស់មេដាយមាសមុខ ហើយសរុបកម្ពុជាឈរលេខ២៤ លើកតារាង ប្រកួតក្នុងចំណោម ៤៥ប្រទេសដោយ ទទួលបានមេដាយមាស ២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង៕

ដោយ៖លី ភីលីព

Facebook Comments

To Top