អន្តរជាតិ

លោក អូបាម៉ា និងលោក ប៊ូស គោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធសភាអាមេរិក John McCain

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៨នេះថា លោក បារ៉ាក់ អូបាម៉ា និងលោក ចច ដាប់ប៊ែលយូ ប៊ូស អតីតប្រធានាធិបតី សហរដ្ឋអាមេរិក បានចំណាពេល ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ របស់លោក John McCain នៅសាលវិហារជាតិ នៅរដ្ឋធានីវ៉ាស៊ីនតោន ។

វីរបុរសនៅក្នុងសង្គ្រាម នៅវៀតណាម គាត់បានក្លាយជាអ្នកនយោបាយ ជាន់ខ្ពស់បំផុត របស់អាមេរិក ដែលបានទទួលមរណភាព កាលពីមួយសប្តាហ៍មុន ដោយសាររោគ មហារីកខួរក្បាល នៅអាយុ៨១ឆ្នាំ ។

កូនស្រីរបស់គាត់ Meghan បាននិយាយពីដំបូងថា ការចំណាយពេលដើម្បីចូលរួម វិភាគទានដើម្បីឧទ្ទិស ដល់ឳពុករបស់នាង ទន្ទឹមនឹងនេះដែរ ក៏មានការរិះគន់ ដែលជារបៀបវារៈ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ ។

លោក ត្រាំ មិនបានចូលរួម ក្នុងពិធីនេះនោះទេ ។

អ្នកសាធារណរដ្ឋចំនួន២ ដែលមានភាពខុសគ្នា ទាំងបុគ្គលលក្ខណៈ និងនយោបាយ និងក្រុមគ្រួសាររបស់លោក McCain បានបញ្ជាក់ច្បាស់ថា លោក ត្រាំ មិនស្វាគមន៍ឡើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top