ព័ត៌មានជាតិ

លោក ឡុង ឌីម៉ង់ តំណាងឲ្យទូតបរទេស ១៥ប្រទេស ចូលរួមក្នុងពិធីជួបជុំពលករ ប្រចាំឆ្នាំនៅកូរ៉េ

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌី ម៉ង់ តំណាងឲ្យទូតបរទេស ប្រមាណ១៥ប្រទេស បានអញ្ជើញចូលរួម ក្នុងពិធីជួបជុំពលករ នៅកូរ៉េ ដែលតែងតែធ្វើឡើង ជារៀងរាល់ឆ្នាំ ។

បើតាមលោក ឡុង ឌីម៉ង់ បានឲ្យដឹងថា “ជារៀងរាល់ឆ្នាំមិនដែលខានទេ ខ្ញុំបានតំណាងឲ្យទូត បរទេស១៥ប្រទេសផ្សេងទៀត ចូលរួមពិធីបុណ្យជួបជុំ ពលករបរទេសប្រចាំឆ្នាំ​រៀបចំឡើងដោយទីក្នាក់ងារ អភិវឌ្ឍន៏ធនធានមនុស្ស ដែលជាស្ថាប័នគ្រប់គ្រងពលករបរទេសនៅកូរ៉េ ដើម្បីឲ្យពលករបរទេសទាំងអស់ រួមជាមួយនឹងពលរដ្ឋកូរ៉េ បានស្គាល់នូវនិងស្វែងយល់ វប្បធម៌ប្រពៃណីគ្នាទៅវិញទៅមក ។

លោក ឡុង ឌីម៉ង់ បានឲ្យដឹងទៀតថា ការជួបជុំពលករប្រចាំឆ្នាំនៅកូរ៉េនេះ ក៏សំដៅរស់នៅនិងធ្វើការជុំគ្នា​ ក្នុងភូមិពិភពលោកតែមួយ ប្រកបដោយសុខសន្តិភាព និងវឌ្ឍនភាពទាំងអស់គ្នា ៕

ដោយ៖ស៊ាន កុសល

Facebook Comments

To Top