X

លោក សុខ ឥសាន៖ សម្តេចតេជោហ៊ុន សែន និងប្រជាជនកម្ពុជា មិនស្អប់សរអាទេ តែស្អប់បុគ្គល ដែលឈ្លានពាន ទម្លាក់គ្រាប់បែក សម្លាប់ពលរដ្ឋខ្មែរ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន តានរយៈបណ្តាញទំនាក់ទំនង Telegram នាយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានលើកឡើងថា សម្តេចតេជោហ៊ុន សែន ក៏ដូចជាប្រជាជនកម្ពុជា មិនដែលស្អប់ប្រជាជន សរអា (សហរដ្ឋអាមេរិក) ទេ តែសម្តេចតេជោ និង ប្រជាជនកម្ពុជា បានស្អប់បុគ្គលអាមេរិកទាំងឡាយ ណាដែល បានមកឈ្លានពាន និងទម្លាក់គ្រាប់បែកសម្លាប់ប្រជាជនកម្ពុជា និងបំផ្លាញ ប្រទេសកម្ពុជា ។

លោក សុខ ឥសាន បានបញ្ជាក់ថា “ថ្នាក់ដឹកនាំកម្ពុជា និងប្រជាជនកម្ពុជា តែងតែគោរពឯករាជ្យ អធិបតេយ្យភាព សរអា និងខិតខំពង្រឹងពង្រីក ទំនាក់ទំនងទ្វេភាគី កម្ពុជា- សរអា ដោយគោរពគ្នាទៅវិញ ទៅមក និងដេីម្បីផលប្រយោជន៏ប្រទេសទាំងពីរនិងប្រជាជននៃ ប្រទេសទាំងពីរ ។ ប៉ុន្តែ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា មិនស្វាគមន៏មេដឹកនាំ អាមេរិកណា និងប្គ្គលអាមេរិកណា ដែលយកប្រទេសកម្ពុជានិងប្រជាជនកម្ពុជាជាខ្មាំង សត្រូវរបស់ខ្លួន ឈ្លានពានកម្ពុជា បំផ្លិចបំផ្លាញកម្ពុជា ទម្លាក់ ឝ្រាប់បែកសម្លាប់ប្រជាជនកម្ពុជា ហេីយប្តេជ្ញាតស៊ូ វាយប្រយុទ្ធតតាំងតបវិញ ដោយមិនរាថយជាដាច់ខាត ដេីម្បីការពារអាយុជីវិត កាពារឯករាជ្យ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី មិនបណ្តែតបណ្តោយឲ្យ បរទេសណាមកឈ្លានពានបានជាដាច់ខាត ។

លោកបានបញ្ជាក់បន្តទៀតថា ហេតុដូច្នេះ ស្នេីបណ្តាជនអគតិ កុំលាបព៌ណ ថាថ្នាក់ដឹកនាំកម្ពុជា និងបបរជាជនកម្ពុជា ស្អប់ សរអា និងចាត់ទុកសរអា ជាខ្មាំងសត្រូវ ឲ្យសោះ ជារឿងមិនពិត និងមិនត្រឹមត្រូវទាល់ តែសោះឡេីយ ៕ ដោយ៖ស៊ាន កុសល

Facebook Comments