អន្តរជាតិ

លោក ឌូតឺតេ សម្លឹងរកកិច្ចព្រមព្រៀង អាវុធ ក្នុងដំណើរ ទស្សនកិច្ចនៅ អ៊ីស្រាអែល

បរទេស៖ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ តាមសេចក្តីរាយការណ៍ បានទៅដល់អ៊ីស្រាអែលនៅថ្ងៃអាទិត្យ ដែលជាផ្នែកនៃដំណើរ ទស្សនកិច្ចក្នុងតំបន់ រួមមានប្រទេសហ្ស៊កដានីជាដើម ស្របពេលដែលលោកប្រឹងប្រែងនាំ ប្រទេសរបស់លោក ចេញឲ្យឆ្ងាយពីការពឹងផ្អែក ដ៏យូរអង្វែង លើសម្ភារៈនិងគ្រឿង ផ្គត់ផ្គង់យោធាអាមេរិក។

យោងតាមប្រភពព័ត៌មានពីគេហទំព័រ Yahoo News នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅថ្ងៃចន្ទនេះ លោក ឌូតឺតេ នឹងជួបជាមួយលោក នាយករដ្ឋមន្ត្រី Benjamin Netanyahu និងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនានា មុននឹងបន្តដំណើរឆ្ពោះទៅកាន់អនុសរណដ្ឋាន Yad Vashem Holocaust។

ក្រសួងការបរទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា “យើងផ្តល់សារៈសំខាន់ជាខ្លាំង ចំពោះដំណើរទស្សនកិច្ចនេះ ដែលជានិមិត្តរូបនៃចំណងមិត្តភាពរឹងមាំ និងកក់ក្តៅ រវាងប្រជាជននៃប្រទេសទាំងពីររបស់យើង”៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top