អន្តរជាតិ

លោក​ ឌូទ័រតេ​ បំពេញទស្សនកិច្ចនៅអ៊ីស្រាអែល​ ដើម្បីរឹតចំណងទំនាក់ទំនងទ្វេភាគី

យេរ៉ូសាឡឹម៖​ ប្រធានាធិបតីហ្វីលីពីនលោក​ រ៉ូឌ្រីហ្គោ​ ឌូទ័តេ បានទៅដល់ប្រទេសអ៊ីស្រាអែល​ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល​ ៤ថ្ងៃទៅកាន់រដ្ឋជ្វីហ្វ​ ដើម្បីរឹតចំណងទំនាក់ទំនងទ្វេភាគី​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ ចិ​នស៊ិនហួ នៅថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ២០១៨។

ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីហ្វីលីពីន​ ត្រូវបានគេរំពឹងថា​ នឹងជួបជាមួយមន្រ្តីជាន់ខ្ពស់អ៊ីស្រាអែល​ រួមមានលោកនាយករដ្ឋមន្រ្តី បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ និងប្រធានាធិបតីលោក Reuven Rivlin ដើម្បីជំរុញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ​ និងការតាំងពិព័ណ៌អាវុធ។

លោក​ ឌូទ័រតេ​ ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍មួយជាមួយសហគមន៍ហ្វីលីពីន​ នៅអ៊ីស្រាអែល​ ដែលក្នុងនោះមានជនជាតិបរទេសហ្វីលីពីន​ ប្រហែល ៧៦ពា​ន់នាក់៕

ដោយ​៖​​ ឈូក​ បូរ៉ា

Facebook Comments

To Top