អន្តរជាតិ

រដ្ឋសភាកូរ៉េខាងត្បូង​ នឹងបើកសម័យប្រជុំ​ ដើម្បីជំរុញកំណើ​នសេដ្ឋកិច្ច​ និងច្បាប់ធុរកិច្ច

សេអ៊ូលៈ​ រដ្ឋសភាកូរ៉េខាងត្បូង​ នឹងបើកសម័យប្រជុំជាទៀងទាត់របស់ខ្លួននៅថ្ងៃចន្ទនេះ​ជាមួយនឹងច្បាប់សំខាន់ៗក្នុងគោលបំណងជំរុញ​ កំណើនសេដ្ឋកិច្ចយឺត​ និងលើកកម្ពស់ច្បាប់ធុរកិច្ចដែលមិនទាន់សម្រេច​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ២០១៨។

គណបក្សប្រជែង​ បានបរាជ័យកាលពីសប្តាហ៍មុនដើម្បីបង្រួញការខ្វែងគំនិតគ្នារបស់ពួកគេ​ទាក់ទងនឹងសំណើដែលបានកាត់បន្ថយ​ ភាពជាម្ចាស់របស់ធនាគារ​ និងវិធានការ សំខាន់ៗដទៃទៀតហើយបានព្រមព្រៀងពិភាក្សាគ្នា។

រដ្ឋសភា​ បានសម្រេចបើកសម័យប្រជុំជាទៀងទាត់រៀងរាល់ខែកញ្ញា​ អស់រយៈពេល ១០០ថ្ងៃ​ ហើយកិច្ចប្រជុំពេញអង្គ​ដើម្បីដោះស្រាយការ​ អនុម័តច្បាប់ទាំងនោះត្រូវបានគ្រោងសម្រាប់ថ្ងៃទី១៤​ ខែកញ្ញា​ និងថ្ងៃទី២១ ខែកញ្ញា៕

ដោយ​៖​ ឈូក​ បូរ៉ា

To Top