អន្តរជាតិ

យោធាអាមេរិក នឹងលុបចោល ជំនួយដល់ប៉ាគីស្ថាន ដែលមានទឹកប្រាក់ ៣០០លានដុល្លារ

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះថា យោធាសហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងលុបចោល់ទឹកប្រាក់៣០០លានដុល្លារ ដែលជាថវិកាជំនួយ ដល់ប្រទេសប៉ាគីស្ថាន ដែលបានធ្វើខុសទៅលើអ្វីដែលបរាជ័យ ក្នុងសកម្មភាពប្រយុទ្ធ ប្រឆាំងនឹងក្រុមសកម្ម ប្រយុទ្ធ ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ពីដំបូងឡើយបាន ចោទប្រកាន់ប្រទេសប៉ាគីស្ថាន ទៅលើបោកប្រាក់ សហរដ្ឋអាមេរិក ទន្ទឹមពេលដែលទទួល ទឹកប្រាក់រាប់ពាន់លាន ដុល្លារ ។

លោក Koné Faulkner អ្នកនាំពាក្យ មកពីមន្ទីរបញ្ចកោណ បានថ្លែងថា យោធាអាមេរិក នឹងមានបំណង បង្កប្រាក់ផ្សេងៗ “ដែលជាអាទិភាព បន្ទាន់បំផុត” ។

ការដកនេះ ត្រូវការជាចាំបាច់ សុំការអនុម័តដោយ សភាសហរដ្ឋអាមេរិក ជាមុនសិន ដែលជាផ្នែកមួយនៃ ការបង្កកប្រាក់ដ៏ច្រើន ដែលបានប្រកាស ឲ្យដឹងនៅក្នុងខែមករា ៕

Facebook Comments

To Top