អន្តរជាតិ

ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយ​ នឹងវាយប្រហារភាគខាងលិច​ និងភាគកណ្ដាលប្រទេស​ ជប៉ុន​ នៅថ្ងៃអង្គារ

តូក្យូៈ​ ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ​ កំពុងខិតជិតឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៅភាគខាងត្បូងនៃប្រទេសជប៉ុន​ នៅថ្ងៃចន្ទនេះ​ និងទំនងជាធ្វើឱ្យមានការបាក់ដី នៅរសៀលថ្ងៃអង្គារនៅភាគខាងលិច​ ឬកណ្តាលប្រទេសជប៉ុន​ ដោយទីភ្នាក់ងារអាកាសធាតុ ព្រមានពីរលកខ្លាំង​ និងភ្លៀងធ្លាក់ខ្លាំង ។

នៅម៉ោង ៦ព្រឹកថ្ងៃចន្ទខ្យល់ព្យុះ Jebi កំពុងធ្វើដំណើរនៅ ទិសពាយ័ព្យភាគខាងជើង​ នៃមហាសមុទ្រប៉ាស៊ីហ្វិក​ ភាគខាងត្បូងនៃកោះ Honshu ប្រទេសជប៉ុនក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោង​ ជាមួយនឹងសម្ពាធបរិយាកាសនៃកម្លាំង ៩៣៥ហិកតា នៅកណ្តាលរបស់វា​ និងមានល្បឿនលឿនរហូតដល់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង​ នេះបើយោងតាមទីភ្នាក់ងារ ឧតុនិយមជប៉ុន ។

ប្រទេសជប៉ុនត្រូវរងការវាយប្រហារ ដោយព្យុះទីហ្វុងកាលពីពេលថ្មីៗនេះ​ ដែលភាគខាងលិចនៃប្រទេស​ រងគ្រោះដោយទឹកជំនន់ដ៏ធំ​ និងការបាក់ដីដែលធ្វើឱ្យមនុស្សជាង ២២០នាក់ស្លាប់ ៕

ដោយ៖​ ឈូក​ បូរ៉ា

To Top