អន្តរជាតិ

ប្រធានាធិបតី ប៉ាឡេស្ទីន​ ថាបញ្ហាជនភៀសខ្លួន​ អាចដោះស្រាយបាន តាមរយៈអន្ដរជាតិ

រ៉ាម៉ាឡាៈ​ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ​ អាបាស​ បានលើកឡើង​ ដោយសំដៅដល់បញ្ហារបស់ជនភៀសខ្លួន ប៉ាឡេស្ទីនថា​ នឹងត្រូវបានដោះស្រាយ ស្របតាមដំណោះស្រាយ អន្ដរជាតិស្របច្បាប់​ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ២០១៨។

លោក អាបាស​ បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំមួយ ជាមួយគណៈប្រតិ ភូអ៊ីស្រាអែល​ ដែលតំណាងឱ្យចលនាសន្តិភាព អ៊ីស្រាអែល​ នៅការិយាល័យ របស់លោក​ នៅក្នុងទីក្រុងរ៉ាម៉ាឡាដែលលោកបានឆ្លើយតប ចំពោះការសម្រេចរបស់ សហរដ្ឋអាមេរិក​ ដើម្បីបញ្ឈប់ជំនួយ របស់ខ្លួនទៅកាន់ភ្នាក់ងារ UNRWA របស់ជនភៀសខ្លួនប៉ាឡេស្ទីន។

លោក​ អាបាស​ បាននិយាយថា “ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក​ ត្រូវបានកាត់ផ្តាច់ចាប់តាំងពីការប្រកាសរបស់លោក ប្រធានាធិបតី ដូណាល់​ ត្រាំ​ នៅក្នុងខែធ្នូថា​ ក្រុងយេរូសាឡឹមគឺជារដ្ឋធានីនៃប្រទេសអ៊ីស្រាអែល​ ដែលបានផ្លាស់ប្តូរស្ថានទូត របស់ប្រទេសនេះ​ ទៅកាន់ទីក្រុង​ និងរំលោភលើដំណោះស្រាយ ដែលទាក់ទងទៅ នឹងបញ្ហាជនភៀសខ្លួន”៕

Facebook Comments

To Top