អន្តរជាតិ

បំផ្ទុះគ្រាប់បែក នៅភាគខាងត្បូងហ្វីលីពីន ស្លាប់និងរបួស១៦នាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៨ថាមានការបំផ្ទុះគ្រាប់បែកដ៏ខ្លាំងមួយនៅក្នុងក្រុងមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ដោយសម្លាប់មនុស្សតិចបំផុតម្នាក់ និង១៥នាក់ផ្សេងទៀតរងរបួស ។

ក្រុមអាជ្ញាធរបាននិយាយថា គ្រាប់បែកដែលច្នៃបានត្រូវគេគ្រវែងចូលទៅក្នុងហាងកាហ្វេអ៊ីនធើរណេតមួយកន្លែងនៅក្នុងក្រុង Isulan នៅខេត្ត Sultan Kudarat នៅវេលាម៉ោងប្រមាណ៧និង៣៥នាទីល្ងាច ។ បុរសវ័យ១៨ឆ្នាំម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។

ក្រុមអាជ្ញាធរបាននិយាយថា ៣នាក់ក្នុងចំណោមអ្នករបួស១៥នាក់ កំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត នៅក្នុងមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង ។

លោក Oscar Albayalde មេប៉ូលិសជាតិហ្វីលីពីន បានបញ្ជាឲ្យកងកម្លាំងប៉ូលិសខេត្ត “ដើម្បីបង្កើនការល្បាតនិងរឹតបន្តឹងសន្តិសុខឲ្យបានរឹងមាំ នៅក្នុងទីក្រុង”៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top