កីឡា

នាយករដ្ឋមន្រ្តី រំលឹកពីអតីតបក្សប្រឆាំង មិនដែលសាទរជ័យលាភី ទទួលមេដាយមាស

ភ្នំពេញ៖ កំពុងពិធីជួបសំណេះសំណាល ជាមួយ កីឡាករ កីឡាការិនី ជ័យលាភីមេដាយមាស និង ប្រតិភូកីឡា ដែលបានចូលរួមក្នុងការ ប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងរំលឹកពីអតីត បក្សប្រឆាំងដែលមិនដែល អបអរសាទរចំពោះ ជ័យលាភី ដែលទទួលបានមេដាយមាស ចំពោះកីឡាករ-កីឡាការិនី។

សម្តេចបន្តថាពេលនោះ មានគេរិះគន់លើសម្តេច មកទទួលស្វាគមន៍កីឡាដែលដណ្តើម បានមេដាយ១កាលពីមុន ជំនាន់ស៊ន សាវម៉ី ។ លើកនេះបានមេដាយ២ នេះគឺមានរយៈពេល៦៤ឆ្នាំ ហើយដែលបានទទួលមេដាយមាស ពីជ័យលាភីមេដាយមាស និងប្រតិភូកីឡា ដែលបានចូលរួមក្នុងការ ប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅឥណ្ឌូនេស៊ី ។

នាយករដ្ឋមន្រ្តីបាន ថ្លែងទៀតថា កិត្តិយសបានថ្ងៃនេះមិនមែន ជាកិត្តិយសផ្ទាល់ខ្លួនទេ គឺជាកិត្តិយសរបស់ជាតិ ទើបមានការទទួលស្វាគមន៍ពីសម្តេច និងមានការហែរហមអមដោយ ម៉ូតូថ្នាក់ជាតិ។

Facebook Comments

To Top