អន្តរជាតិ

នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ជួបប្រេសិតអាមេរិក ជុំវិញបញ្ហា ស៊ីរីនិងអ៊ីរ៉ង់

បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេស អ៊ីស្រាអែល លោក Benjamin Netanyahu បានជួបគ្នា ជាមួយប្រសិតសហរដ្ឋអាមេរិក ទទួលបន្ទុលកិច្ចការក្នុងប្រទេសស៊ីរី សម្រាប់កិច្ចពិភាក្សាគ្នា ស្តីពីប្រទេសស៊ីរីដែលខ្ទេចខ្ទាំដោយសារសង្គ្រាម និងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការ ឲ្យដឹងពីការិយាល័យរបស់លោក។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា លោក Netanyahu បានពិភាក្សាពីស្ថានភាព នៅក្នុងប្រទេសស៊ីរី និងកិច្ចប្រឹងប្រែងរួមបញ្ឈប់អំពើ ភេរវកម្មនិងភាពគឃ្លើនរបស់អ៊ីរ៉ង់ ជាមួយលោក James Jeffrey ដែលជាតំណាងពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការនៅស៊ីរី។

គួរបញ្ជាក់ថា នៅមុនដំណើរទស្សនកិច្ចនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយ ថា លោក Jeffrey អមដំណើរដោយប្រេសិត ពិសេសអាមេរិកប្រចាំស៊ីរី លោក Joel Rayburn នឹងពិភាក្សាការរក្សាសន្តិសុខអ៊ីស្រាអែល ទន្ទឹមនឹងការទប់ទល់ប្រឆាំង ទង្វើបង្កអស្ថិរភាព របស់អ៊ីរ៉ង់ នៅទូទាំងតំបន់៕

ប្រែសម្រួល ៖ ប៉ាង កុង

 

Facebook Comments

To Top