ព័ត៌មានជាតិ

ធនាគារស្ថាបនា ចុះហត្ថលេខា ភាពជាដៃគូជាមួយ ក្រុមហ៊ុន ផាយ ផេ

ភ្នំពេញ៖ ធនាគារស្ថាបនា ដែលជាធនាគារពាណិជ្ជ ឈានមុខគេនៅកម្ពុជា បានប្រកាសអំពីកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន ផាយ ផេ (Pi Pay) ដែលផ្ដល់កម្មវិធីទូទាត់ប្រាក់ មិនប្រើប្រដាសប្រាក់ឈាន មុខគេនៅកម្ពុជា ដើម្បីផ្ដល់ជូនអតិថិជន នូវសេវាផ្ទេរប្រាក់ងាយស្រួល រវាងគណនីធរនាគារស្ថាបនា និងគណនីផាយ ផេ តាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃ របស់ធនាគារស្ថាបនា និងក្រុមហ៊ុន ផាយ ផេ ។

ភាពជាដៃគូរបស់ភាគីទាំងពីរ ត្រូវបានប្រកាស និងរៀបចំជាផ្លូវការ ជាមួយនឹងពិធីចុះហត្ថលេខា ដែលធ្វើឡើងនៅផ្សារទំនើប AEON Mall នៅក្រុងសែនសុខ នឹងអនុញ្ញាឲ្យអតិថិជនធនាគារស្ថាបនា ទទួលបានអត្ថប្រយោជន៍ យ៉ាងពេញលេញពីក្រុមហ៊ុន ផាយ ផេ ខណៈដែលអ្នកប្រើប្រាស់កម្មវិធី ផាយ ផេ អាចផ្ទេរប្រាក់ទៅគណនីធនាគារស្ថាបនា ណាមួយបាននៅទូទាំងប្រទេស។

លោក ណូរីហ៊ីកូ កាតូ នាយកប្រតិបត្ដិធនាគារស្ថាបនា បានលើកឡើងថា “ការសហការជាមួយក្រុមហ៊ុន ផាយ ផេ គឺជាជម្រើសងាយស្រួលដោយ ពួកគេពិតជាមានបច្ចេកវិទ្យាទំនើប ចុងក្រោយបង្អស់នៃបដិវត្ដន៍ឌីជីថល សម្រាប់សេវាហិរញ្ញវត្ថុ ការដែលធ្វើឲ្យអតិថិជនរបស់យើង អាចប្រើប្រាស់កម្មវិធី ផាយ ផេ បានដោយងាយស្រួលតាមរយៈ កម្មវិធីសេវាធនាគារក្នុងទូរស័ព្ទដៃ Sathapana Mobile ថ្មីនេះ នឹងបង្ហាញពួកគាត់ឲ្យឃើញភ្លាមៗ តែម្ដងអំពីវិធីប្រើសេវាធនាគារ និងការផ្ទេរប្រាក់ក្នុងពិភពឌីជីថល នាពេលសព្វថ្ងៃ ដេលមានសុវត្ថិភាពជាមុន រហ័សជាងមុន និងងាយស្រួលជាមុន” ។

លោក កាតូ បានប្រកាសថា “នេះគឺជាផ្នែកដ៏សំខាន់មួយនៃ បេសកកម្មរបស់ធនាគារស្ថាបនា ក្នុងការនាំយកសេវាធនាគារដ៏ ទំនើបមកជូនដល់អតិថិជនរបស់ធនាគារ នៅគ្រប់ទីកន្លែងដែលពួកគេ ស្ថិតនៅក្នុងប្រទេសកម្ពុជា ដោយបានផ្ដល់សេវា ជូនអតិថិជនជាច្រើន តាមរយៈបណ្ដាញធនាគារ ដ៏ធំជាងគេលំដាប់ទី២ នៅកម្ពុជាដែលមានសាខាចំនួន ១៦៩កន្លែង ក្នុង ២៥ខេត្ត-ក្រុង យើងមានក្ដីរំភើបរីករាយ ដែលបានផ្ដល់សេវាកម្មជូនអតិថិជន បានកាន់តែច្រើននាក់ នៅតាមកន្លែងកាន់តែច្រើន តាមរយៈទូរស័ព្ទដៃ ដែលអាចប្រើកម្មវិធីសេវាធនាគារស្ថាបនា ថ្មីរបស់យើង ដែលមានដាក់ឲ្យដំណើរការនាពេលថ្មីៗនេះ” ។

លោក ថូម៉ាស ផូកូនី នាយកប្រតិបត្ដិក្រុមហ៊ុន ផាយ ផេ បានលើកឡើងថា “យើងមានសេចក្ដីសោមនស្ស រីករាយយ៉ាងខ្លាំង ដោយបានស្វាគមនួធនាគារស្ថាបនា ឲ្យមកចូលរួមក្នុងក្រុមគ្រួសារ ផាយ ផេ ហើយពួកយើង ទន្ទឹងរង់ចាំផ្ដល់ភាពងាយស្រួល នៃសេវាទូទាត់ប្រាក់ ដែលមិនប្រើក្រដាសប្រាក់ ជួនដល់ អតិថិជនរបស់ពួកគាត់ជារៀងរាល់ថ្ងៃ ភាពជាដៃគូក្នុងកម្រិតនេះ និងលើសពីនេះ ដែលយើងនឹងប្រកាស នៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារ ដែលជាដៃគូរបស់យើង អាចបញ្ចូលទឹក ប្រាក់ក្នុងគណនី ផាយ ផេ អាចផ្ញើប្រាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគាត់ នៅតាមបណ្ដាខេត្តពី ទូរស័ព្ទផ្ទាល់តែម្ដង” ៕

ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top