X

ទុស្សេខ្សែភ្លើង ឆេះផ្ទះអស់ចំនួន២ល្វែង នៅស្រុក កំពង់ត្របែក

ភ្នំពេញ៖ ទុស្សេខ្សែភ្លើងបង្ក ជាអគ្គីភ័យឆេះផ្ទះអស់ ចំនួន២ល្វែងស្មើ នឹង៤ខ្នង
នៅចំណុចភូមិធំ ឃុំថ្កូវ ស្រុកកំពុងត្របែក ខេត្តព្រៃវែងកាលពី វេលាម៉ោង៤រសៀល ថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ ២០១៨។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះទី១មានទំហំ៨ ×៨ សង់ពីឈើប្រក់ស៊ីប្រូមានម្ចាស់ឈ្មោះអាង សីហាភេទប្រុសអាយុ៣៤ឆ្នាំ ប្រពន្ធឈ្មោះមៀច សាវ៉នអាយុ៣៤ឆ្នាំ។
ចំណែកផ្ទះទី២ទំហំ៨×៨.សង់ពីឈើប្រក់ស៊ីប្រូមានម្ចាស់ឈ្មោះអ៊ូ សំអូនភេទប្រុស អាយុ៥៧ឆ្នាំ មាន ប្រពន្ធឈ្មោះខៀវ ណារ៉េត អាយុ៥៧ឆ្នាំ។

សរុបការខូចខាតគិតជាថវិកា៧ម៉ឺន ៥ពាន់ដុល្លារមិនមាន រងគ្រោះមនុស្សឡើយ។
មូលហេតុនៃការឆេះផ្ទះ នេះគឺមកពីទុស្សេខ្សែភ្លើង ម្ចាស់ផ្ទះតខ្សែភ្លើងផ្សារធ្វើរោងបុណ្យនៅទួលកប់ខ្មោច ចំងាយពីផ្ទះ២០០ម៉ែត្រពីផ្ទះ ។ករណីនេះមន្ត្រីជំនាញ ប្រើរថយន្តពន្លត់អគ្គីភ័យ ១គ្រឿង ជួយអន្តរាគមន៍ពន្លត់អស់ទឹកចំនួន ៧ឡាន៕ ដោយ ៖យាង ដានុត

Facebook Comments