អន្តរជាតិ

ទីស្មសាន អាយុកាល៥.០០០ឆ្នាំ ត្រូវបានគេរកឃើញ នៅកេនយ៉ា

បរទេស៖ អ្នកស្រាវជ្រាវបានរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅភាគខាងជើងប្រទេសកេនយ៉ានៅសប្តាហ៍នេះ នៅពេលដែលពួកគេបានជីកកន្លែង កប់សពបុរាណមួយកន្លែង។

យោងតាមសារព័ត៌មាន Worldatlas បានចេញផ្សាយថា ទីបញ្ចុះសពដែលមានអាយុកាល ៥.០០០ឆ្នាំនេះ ត្រូវបានគេរកឃើញនៅក្នុងតំបន់ក្បែរបឹង Turkana នៅកេនយ៉ា។ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមកពីសាកលវិទ្យាល័យ Stony Brook នៃទីក្រុងញូវយ៉ក បានរកឃើញទីបញ្ចុះសពនៅទីតាំង Lothagam North Pillar។ ទីបញ្ចុះសពបច្ចុប្បន្ននេះគឺជាវិមានដែលចាស់ជាងគេនៅក្នុងអាហ្វ្រិកខាងកើត។

ក្រុមអ្នកជំនាញបានបញ្ជាក់ថា ក្រុមនៃពួកអ្នកចិញ្ចឹមសត្វ ដែលគ្មានឋានានុក្រមសង្គម បានសាងសង់កន្លែងបញ្ចុះសពនេះឡើងកាលពីប្រហែល ៤.៣០០ឆ្នាំ និង៥.០០០ឆ្នាំមុន។ ដំបូងក្រុមអ្នកចិញ្ចឹមសត្វ បានសង់រចនាសម្ព័ន្ធមួយដែលមានរន្ធនៅកណ្តាល ដែលមានអង្កត់ផ្ចិត៩៨ហ្វ៊ីតដែល ត្រូវបានប្រើដើម្បីបញ្ចុះ។ នៅក្នុងរន្ធនោះយ៉ាងហោចណាស់មនុស្ស ៥៨០នាក់មកពីគ្រប់ក្រុម និងអាយុទាំងអស់ត្រូវបានកប់។នៅលើកំពូលនៃ សាកសព, ក្រុមនេះបានបន្ថែមអ្វីដែលដូចជាថ្ម, គំនរថ្ម, និងថ្មធំៗតម្រៀបជាជួរ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top