ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆេះបង្គោលភ្លើងមួយដើម នៅសង្កាត់បឹងត្របែក

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី ឆេះបង្គោលភ្លើងមួយដើម បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ បាញ់ពន្កត់ភ្លាមៗ

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចផ្លូវលេខ៩៥ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋធ្វើដំណើរ តាមដងផ្លូវបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេបានចេញពីធ្វើការ នៅម្តុំអាគា៤២ជាន់ គោលបំណងត្រឡប់ទៅផ្ទះ នៅម្តុំស្ថានទូតចិន ដោយធ្វើដំណើរតាមបណ្ដោយ ផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង បត់ស្តាំតាមបណ្ដោយផ្លូវ​ ម៉ៅសេទុង ខណៈជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឃើញមានក្លិនឈ្ងៀម រួមជាមួយសំឡេងផ្ទុះបែកផ្កាភ្លើង លាន់ដូចរន្ទះ ក៏ក្រឡេកមើលលើបង្គោលភ្លើង ទើបឃើញភ្លើងកំពុង ឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ដែលបង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជាច្រើនចោមរោមមើល ។

ប្រភពព័ត៌មានពី សមត្ថកិច្ចមូលដ្ឋាន បានដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ ពីពលរដ្ឋភ្លាម បានចុះមកដល់ចំណុចកើតហេតុ និងរាយការណ៍បន្តទៅ ការិយាល័យបង្កា និង ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកអន្តរាគមន៍ បាញ់ពន្លត់ភ្លាមៗផងដែរ និងមានរថយន្តពន្កត់ អគ្គិភ័យចំនួន១គ្រឿង បានមកដល់ចំណុចកើតហេតុ បាញ់ពន្លត់អស់ទឹក១រថយន្ត៕

ប៉ិច នរៈ

Facebook Comments

To Top