ព័ត៌មានជាតិ

ឃើញម្ចាស់ភ្លេច ដកសោរចេញពីម៉ូតូ ចោរដៃឆើត២នាក់ ឆ្លៀតឱកាសជិះ រត់ចេញត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានម្នាក់

ព្រៃវែង៖ ចោរលួចម៉ូតូដៃឆើត២នាក់ ឃើញម្ចាស់គេភ្លេចដកសោរ ចេញពីម៉ូតូឆ្លៀតឱកាសជិះរត់ចេញ ត្រូវកម្លាំងសមត្ថកិច្ចសហការ ជាមួយពលរដ្ឋចាប់វាយខ្នោះ បានម្នាក់និងម្នាក់ទៀត កំពុងរត់គេចខ្លួន នៅថ្ងៃទី៣ខែ កញ្ញា ឆ្នាំ២០១៨នេះវេលាម៉ោង ១៤ និង ៥០នាទី រសៀល នៅចំណុចភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ម៉ូតូមាន ឈ្មោះ អ៊ាច ជាង ភេទស្រី អាយុ ២៦ឆ្នាំរស់នៅភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ មានម៉ូតូម៉ាក សេ ១២៥ ពណ៌ខ្មៅស្លាកលេខ ព្រៃវែង 1G, 2326 បានប្រើកូនស្រីឈ្មោះ អ៊ាច ធីម ភេទ ស្រី អាយុ ១៣ឆ្នាំ អោយជិះទៅទិញទឹកកក នៅផ្ទះឈ្មោះសាយ ថង ភេទ ប្រុស អាយុ ៣៤ឆ្នាំនៅភូមិឃុំជាមួយគ្នាមុនពេលកើតហេតុ ជនសង្ស័យជិះម៉ូតូទៅដល់ឃើញ ក្មេងស្រីបានចុះពីលើម៉ូតូដើរចូលទៅទិញទឹកកក ដោយទុកសោនៅនឹងម៉ូតូ ពេលនោះមានជនសង្ស័យ ២នាក់ជិះឌុបគ្នាមកពីទិសខាងត្បូង ឃើញម៉ូតូមានសោរស្រាប់ បានចុះមកធ្វើសកម្មភាពយក ម៉ូតូជិះមកទិសខាងជើង ។

ពេលជិះមកដល់ចំណុចភូមិអូរកណ្តោលត្បូងជនសង្ស័យឈ្មោះ ស ដាលាងភេទប្រុស អាយុ ២៨ឆ្នាំនៅភូមិព្រៃសំឡាញ ឃុំសំរោង បានជិះម៉ូតូសេ១២៥ ពណ៏ខ្មៅ ស្លាកលេខ ភ្នំពេញ 1 AS 3374 ផលិតឆ្នាំ២០១៦ បាន ដួលហើយរត់គេចខ្លួន ទៅវាល ពេលនោះប្រជាពលរដ្ឋ និងសមត្ថកិច្ចបានធ្វើការ ស្រាវជ្រាវរហូតឃាត់ខ្លួនបាន ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះកង សុភាព ភេទប្រុសអាយុ ៣០ឆ្នាំ រួមដំណើរជាមួយ នៅភូមិព្រៃសំឡាញឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានជិះម៉ូតូគេចខ្លួនបាត់។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងកសាងនីតិវិធីដើម្បីឈានទៅធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត៕ដោយ ៖យាង ដានុត

Facebook Comments

To Top