ព័ត៌មានជាតិ

ឃាត់ខ្លួនមេក្លោង ចែកចាយគ្រឿងញៀន ​ម្នាក់ នៅស្រុក​ស្នួល

ភ្នំពេញ ៖ កម្លាំងនគរបាលស្រុកស្នួល ​សហការជាមួយកម្លាំង នគរបាលខេត្តត្បូងឃ្មុំ ស្រាវជ្រាវលើមុខសញ្ញា គ្រឿងញៀន ឈានដល់ការចាប់ខ្លួន បានស្រ្តីជាមេក្លោងម្នាក់ ខណៈដែលប្តីបានគេចខ្លួន កាលពីព្រលប់ថ្ងៃទី២ កញ្ញា ឆ្នាំ២០១៨ ស្ថិតនៅឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

អធិការនគរបាលស្រុកស្នួល​ បានឲ្យដឹងថា ស្រ្តីជនសង្ស័យជាមេក្លោង គ្រឿងញៀនរូបនេះ ឈ្មោះ ខឿន ផាត់យ៉ា អាយុ២២ឆ្នាំ ត្រូវបាននគរបាល ​ចាប់ខ្លួនបាននៅ​ លើផ្ទះមួយកន្លែង ស្ថិតនៅឃុំក្រញូងសែនជ័យ ស្រុកស្នួល​ ។ ក្រោយការឃាត់ខ្លួន ​កម្លាំងនគរបាលក៏បានឆែកឆេរ រកឃើញ​គ្រឿងញៀន ​៤កញ្ចប់ធំ និងជញ្ចីងថ្លឹង៤ ដែលស្រ្តីសង្ស័យ បានលាក់នៅនិងលើផ្ទះ ។

ក្រោយពេលកើតហេតុ ជនសង្ស័យរួមទាំងវត្តុតាង បានបញ្ចូនខ្លួនមកអធិការ នគរបាលស្រុកស្នួល កសាងសុំណំរឿង ចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ព្រឿង វិសាល

Facebook Comments

To Top