អន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត​​ ៤,៨រ៉ិចទ័រ វាយប្រហារ នៅមីយ៉ាន់ម៉ា

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨នេះថា នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតទាប ៤,៨រ៉ិចទ័រ វាយប្រហារតំបន់ Sagaing ស្ថិតនៅភាគពាយព្យ នៃប្រទេសមីយ៉ាន់ម៉ា យនៅថ្ងៃអាទិត្យនេះ ។

គ្រោះរញ្ជួយដីបានកើតឡើង នៅម៉ោង១និង៤៩នាទីព្រឹក ម៉ោងក្នុងស្រុក ។

ក្រុមតាមដានគ្រោះរញ្ជួយដី បានឲ្យដឹងថា គ្រោះរញ្ជួយដី ស្ថិតនៅទីតំាង ចម្ងាយ៤៣គីឡូម៉ែត្រនៃក្រុង Homalin និងចម្ងាយ ១២២គីឡូម៉ែត្រ ស្ថិតនៅភាគឥសានក្រុង Tamu ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top