អន្តរជាតិ

គ្រោះថ្នាក់ ដោយទឹកជំនន់ នៅរដ្ឋភាគខាងជើង នៃប្រទេសឥណ្ឌា សម្លាប់មនុស្ស អស់១៦នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះថា ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋចំនួន១៦នាក់ បានបាត់បង់ជីវិត ដោយសារ ជួបឧបត្តិហេតុភ្លៀងធ្លាក់ជោកជាំ នៅភាគខាងជើង ប្រទេសឥណ្ឌា នៅរដ្ឋ Uttar Pradesh ។

ការស្លាប់ទាំងនេះត្រូវបានគេរាយការណ៍មកថា មកពីស្រុកចំនួន១៦ នៅក្នុងរយៈ ពេល២៤ម៉ោង ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយម្នាក់ បាននិយាយថា “កន្លងមកនេះ ពលរដ្ឋចំនួន១៦នាក់ បាន ស្លាប់ដោយសារទឹកភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់នៅរដ្ឋខាងលើ ដែលបង្កផលប៉ះ ពាល់ដល់ស្រុក Shahjahanpur ដែលបានសម្លាប់មនុស្សអស់ចំនួន៦នាក់” ។

ក្រុមកម្លាំងជួយសង្គ្រោះបានប្រើឧទ្ធម្ភាគចក្រមកពីទ័ពអាកាសរបស់ប្រទេសឥណ្ឌា ដែលមក ពីមូលដ្ឋានទ័ពអាកាស Gwalior ដើម្បីជួយដល់រដ្ឋដែលរងគ្រោះ៕

ប្រែសម្រួលដោយ ៖ ម៉ៅ បុប្ផាមករា

 

Facebook Comments

To Top