អន្តរជាតិ

ក្រុមឧទ្ទាម Huthi យេម៉ែន​ បើកការវាយប្រហារ ដោយមីស៊ីល​ និងផ្លូវអាកាសលើទីក្រុងព្រំដែន អារ៉ាប៉ីសាអូឌីត

សានណា៖ក្រុមឧទ្ទាម Huthi យេម៉ែនបាន និយាយថា​ ពួកគេបានបាញ់មីស៊ីល​ និងការវាយប្រហារតាម យន្ដហោះទៅ លើគោលដៅ យោធានៅខាងក្នុងទីក្រុងហ្ស៊ីហ្សង់ របស់ប្រទេសអារ៉ាប៊ីសាអូឌីត​ នេះបើយោងតាមការ ចុះផ្សាយរបស់ ទីភ្នាក់ងារ សារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ២០១៨។

ពួកឧទ្ទាមមិនបានបញ្ជាក់ពី គោលដៅ​ ឬផ្តល់ព័ត៌មាន លម្អិតបន្ថែមទៀតទេ​ ទន្ទឹមនឹងនេះដែរទូរទស្សន៍ អារ៉ាប៊ីសាអ៊ូឌីត​ បានរាយការណ៍ថា​ ការការពារផ្លូវអាកាសរបស់ អារ៉ាប៊ីសាអ៊ូឌីត​ បានស្ទាក់ចាប់​ និងបំផ្លាញមីស៊ីលឆ្លងទ្វីបមួយ​គ្រាប់។

កាលពីថ្ងៃសៅរ៍ក្រុមឧទ្ទាម បាននិយាយថា​ ពួកគេបានតម្រង់គោលដៅនាវាចម្បាំង របស់ប្រទេសអារ៉ាប៊ីសាអូឌីត​ នៅកំពង់ផែ Jizan នៃសមុទ្រក្រហម។

អារ៉ាប់ប៊ីសាអូឌីត​ បានព្រមាន ពីការគំរាមកំហែង ដែលកំពុងបន្តរបស់ក្រុមសកម្មប្រយុទ្ធ Houthi ប្រឆាំងនឹងសេរីភាពនៃ ការធ្វើនាវាចរ​ និងការធ្វើពាណិជ្ជកម្ម ពិភពលោក នៅសមុទ្រក្រហម ផងដែរ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top