Uncategorized

ក្រុមហ៊ុន Uber ៖ ប្រទេសជប៉ុន ស្ថិតក្នុងចំណោមប្រទេសទំាង៥ សម្រាប់សាកល្បងឡានតាក់ស៊ីហោះ

តូក្យូ៖ក្រុមហ៊ុន Uber Technologies Inc បានឲ្យដឹងថា ខ្លួននឹងជ្រើសរើសពីប្រទេសចំនួន៥ រួមទាំងជប៉ុន ដើម្បីសាកល្បងសេវាតាក់ស៊ីហោះរបស់ខ្លួន ក្នុងគោលបំណងចាប់ផ្តើម ប្រតិបត្តិការពាណិជ្ជកម្មនៅឆ្នាំ២០២៣ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ។

ក្រុមហ៊ុននេះបាននិយាយថា បណ្តាប្រទេសបេក្ខជនផ្សេងទៀត គឺប្រទេសអូស្ត្រាលី ប្រេស៊ីល បារាំង និងឥណ្ឌា ។ ការជ្រើសរើស នឹងត្រូវបានបញ្ចប់ក្នុងរយៈពេល ៦ខែ ហើយការហោះហើរ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២០។ Uber បានជ្រើសរើសប្រទេសចំនួន៥ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ដូចជាប្រជាជន និងកង្វះអាកាសធាតុខ្លាំង។ ក្រុមហ៊ុនអាមេរិក បាននិយាយថា ប្រទេសជប៉ុន គឺជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេស ដែលមានប្រព័ន្ធដឹកជញ្ជូនសាធារណៈ កម្រិតខ្ពស់បំផុត។

ជាមួយនឹងទីក្រុង Dallas និងទីក្រុង Los Angeles ដែលបានជ្រើសរើសរួចហើយ ទីក្រុងទាំង៣នឹងក្លាយជាកន្លែងដំបូង ដែលធ្វើកម្មវិធីសាកល្បង សេវាកម្មតាក់ស៊ីហោះរបស់ Uber។ លោក Barney Harford ប្រធានផ្នែកប្រតិបត្តិការ របស់ក្រុមហ៊ុន Uber បាននិយាយនៅទីក្រុងតូក្យូថា តាក់ស៊ីហោះឬ uberAIR នឹងក្លាយជាមធ្យោបាយ ដឹកជញ្ជូនថ្មីប្រកបដោយប្រសិទ្ធភាព ដែលអាចរក្សាទុកបានច្រើន៕
ដោយ៖លី ភីលីព

Facebook Comments

To Top