តារា

ក្រុមហ៊ុនប្រតិបត្តិករកម្មវិធី ផ្ញើសាររបស់ជប៉ុន នឹងចាប់ផ្តើមដំណើរការ រូបិយប័ណ្ណ

តូក្យូ៖ ក្រុមហ៊ុន Line Corp របស់ជប៉ុនបានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមបង្កើត រូបិយប័ណ្ណអេឡិចត្រូនិក ក្នុងខែកញ្ញា ខណៈក្រុមហ៊ុននេះ ព្យាយាមបង្កើតអាជីវកម្មជាច្រើន ដោយប្រើប្រាស់កម្មវិធី ផ្ញើសារដ៏ពេញនិយមរបស់ខ្លួន ជាវេទិកា នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ ។

ប្រភពដដែលបាននិយាយថា កាក់នេះមិនមានសម្រាប់ អ្នកប្រើនៅជប៉ុន និងសហរដ្ឋអាមេរិកទេ។ ក្រុមហ៊ុននេះបានឲ្យដឹងថា កាក់ឌីជីថល “LINK” នឹងត្រូវបានផ្តល់ជារង្វាន់ ដល់អ្នកប្រើប្រាស់ នៃសេវាកម្មរបស់ខ្លួន ហើយអាចត្រូវបានជួញដូរ ជាមួយរូបិយវត្ថុដទៃទៀត នៅផ្សារហ៊ុន BITBOX ។

Line បាននិយាយថា កាក់ឌីជីថល LINE នឹងត្រូវបានប្រើជាការទូទាត់ ឬរង្វាន់ក្នុងសេវាកម្មកម្មវិធីប្លុក ដែលមានមូលដ្ឋានលើប្លុក៕

ដោយ៖ លី ភីលីព

Facebook Comments

To Top