អន្តរជាតិ

កូរ៉េខាងជើង​ រំលឹកឡើងវិញពីសារៈសំខាន់​ នៃការពឹងពាក់ខ្លួនឯង​ នៅមុនខួប​នៃថ្ងៃបង្កើតរដ្ឋាភិបាល

សេអ៊ូលៈ​ ប្រទេសកូរ៉េខាងជើង​បានរំលឹកឡើងវិញពីសារៈសំខាន់នៃការពឹងផ្អែកលើខ្លួនឯងនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់ខ្លួន នៅថ្ងៃច័ន្ទនេះ​ មុនខួបនៃការបង្កើតរដ្ឋាភិបាល​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ២០១៨។

កាសែត Rodong Sinmun ជាកាសែតផ្លូវការរបស់គណបក្សពលករកំពុងកាន់អំណាចរបស់កូរ៉េខាងជើង​ បានចុះផ្សាយថា”មិនមានបញ្ជាទាំងអស់ នោះទេ​ ដែលអាចត្រូវបានអនុវត្ត​ ចំពោះប្រទេស​ជាច្រើន និងប្រជាជនទាំងអស់” ។

ក្នុងនោះបានបន្ថែមថា “ប្រទេសទាំងអស់​ ដែលបានទទួលការបង្គាប់បញ្ជា​ ពីចក្រពត្តិនិយមដោយពួកគេពុំមានទំនុកចិត្តលើខ្លួនឯង​ត្រូវបានបញ្ចប់ក្នុងការ ជាប់សង្គ្រាម​ នៅក្នុងសង្គម​ ភាពចលាចលនយោបាយ​ និងជម្លោះជនជាតិភាគតិចដោយមិនមានករណីលើកលែង”៕

ដោយ​៖​ ឈូក​ បូរ៉ា

Facebook Comments

To Top