អន្តរជាតិ

ការស្ទង់មតិ៖មនុស្សវ័យ ជំទង់ ជនជាតិជប៉ុន ៩៣០,០០០នាក់ ញៀននឹងប្រព័ន្ធអ៊ីនធឺណេត

តូក្យូ៖ យោងតាមរបាយការណ៍ របស់ក្រុមក្រសួងសុខាភិបាល បានឲ្យដឹងថា មនុស្សវ័យជំទង់ជនជាតិជប៉ុន កំពុងក្លាយជា អ្នកញៀន ប្រព័ន្ធអ៊ីនធឺណេតយ៉ាងខ្លាំង ក្នុងនោះមានសិស្សវិទ្យាល័យ ប្រមាណ ចំនួន៩៣០,០០០ក់ប្រើប្រាស់ សេវារបស់ ខ្លួនយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេរ។

តួលេខនេះបានកើនឡើង ទ្វេដងពីការស្ទង់មតិ មុនដែលបានចេញផ្សាយ កាលពី ឆ្នាំ២០១៣ ហើយបានបង្ហាញថា និស្សិតស្រីកាន់តែច្រើន ពឹងផ្អែកលើបុរស។ ក្រុមការងារបាននិយាយថា ការរីករាលដាលនៃ ហ្គេមតាមស្មាតហ្វូន និងសេវាកម្មបណ្តាញសង្គម គឺជាផ្នែកមួយស្តីបន្ទោសចំពោះ និន្នាការកើនឡើង។

ការញៀនប្រព័ន្ធអ៊ីនធើណេត អាចបង្កឲ្យមានបញ្ហានៅក្នុងជីវិតប្រចាំថ្ងៃ ដោយសារតែការប្រើប្រាស់ អ៊ីនធឺណេតធ្ងន់។

អ្នកដែលពឹងផ្អែកលើអ្នកទាំងនោះ ត្រូវបានភ័យខ្លាចថា នឹងក្លាយជាអ្នកផ្តាច់ខ្លួន ឬមានអំពើហិង្សាចំពោះសមាជិកគ្រួសារ ហើយអាចទទួលរងបញ្ហាខួរក្បាល និងជំងឺដូចជា ជំងឺធ្លាក់ទឹកចិត្ត។

ការស្ទង់មតិរបស់ក្រសួងសុខា ភិបាលការងារ និងសុខុមាលភាព ដែលធ្វើឡើងរវាងខែធ្នូ និងខែកុម្ភៈបានតម្រង់រកសិស្សានុ សិស្ស នៅសាលារៀនវិទ្យាល័យនិងវិទ្យាល័យ ចំនួន ១០៣ នៅប្រទេសជប៉ុន ហើយសិស្សប្រហែល ៦៤,០០០នាក់ បានឆ្លើយតប៕

Facebook Comments

To Top