អន្តរជាតិ

កាតាគ្រោង វិនិយោគ ប្រាប់រាប់ពាន់ លានដុល្លារ ក្នុងប្រទេសអាល្លឺម៉ង់

បរទេស ៖ កាសែតពាណិជ្ជកម្ម Handelsblatt បាននិយាយ ក្នុងសេចក្តី រាយការណ៍មួយថា ប្រទេសកាតា គ្រោង វិនិយោគប្រាក់រាប់ពាន់ លានដុល្លារបន្ថែមទៀត ក្នុងប្រទេសអាល្លឺម៉ង់ ហើយនឹងពង្រីកការផ្តោតយកចិត្តទុកដាក់របស់ខ្លួន ទៅលើក្រុមហ៊ុនខ្នាតមធ្យម ។

ដោយដកស្រង់ ពីប្រភពការទូតនិងក្រុមហ៊ុន កាសែតដដែលនោះបាននិយាយថា អាជ្ញាធរ វិនិយោគកាតា និងអ្នកដើរលើវិស័យឯកជន នឹងកំពុងតែសម្លឹង មើលក្រុមហ៊ុនផលិត Mittelstand របស់អាល្លឺម៉ង់។

យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានឲ្យដឹងថា កាសែត បានដកស្រប់សម្តី​លោករដ្ឋមន្ត្រី ហិរញ្ញវត្ថុកាតា Ali Sharif al-Emadi ដូច្នេះថា “យើងមើលឃើញប្រទេសអាល្លឺម៉ង់ ថាជាអ្នកដើរ តួដ៏សំខាន់ ក្នុងសេដ្ឋកិច្ចពិភពលោក និងកំពុងតែសម្លឹងមើលទីផ្សារអាល្លឺម៉ង់ ជាមួយភាព សុទិដ្ឋិនិយមដ៏អស្ចារ្យ”។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត Handelsblatt នៅមុនវេទិកាពាណិជ្ជកម្មនិង វិនិយោគ កាតា-អាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តនៅក្នុងទីក្រុងប៊ែកឡាំ នាថ្ងៃទី០៧ ខែកញ្ញាខាងមុខ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុកាតា បានថ្លែងយ៉ាងដូច្នេះថា “គណៈប្រតិភូរបស់យើង នឹងប្រកាស ការវិនិយោគថ្មីដ៏ធំ”៕

ប្រែសម្រួល ៖ ប៉ាង កុង

 

Facebook Comments

To Top