អន្តរជាតិ

ករណីផ្ទុះ ដ៏កក្រើកនៅ ហ្វីលីពីន បង្កការខូចខាត ច្រើននៅឯកំពង់ផែ តែមិនមានអ្នករងរបួស

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៨នេះថា ករណីផ្ទុះដ៏កក្រើកមួយកាលពីថ្ងៃចន្ទ នៅឯកំពង់ផែមួយនៅខេត្ត Masbate នៅក្នុងតំបន់ Bicol នៅក្នុងប្រទេសហ្វីលីពីន បង្កឲ្យខូចខាតទូករបស់ឆ្មាំការពារឆេ្នរសមុទ្រហ្វីលីពីន (PCG) និងយោធាហ្វីលីពីន ប៉ុន្តែមិនមាននរណាម្នាក់រងរបួសដែលត្រូវបានគេរាយការណ៍ ឲ្យដឹងនោះទេ ។

លោក Armand Balilo អ្នកនាំពាក្យកាប់ពីទែន PCG បាននិយាយថា ការផ្ទុះបានកើតឡើងនៅវេលាម៉ោង ប្រមាណ១២និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក នៅឯកំពង់ផែ Masbate ចម្ងាយប្រមាណ១០០ម៉ែត្រពីស្ថានីយ PCG ដែលជាចំណតទូកល្បឿនលឿន ។

លោក Balilo បាននិយាយថា ទូកថ្មីៗរបស់ PCG ចំនួន២គ្រឿងត្រូវ បានបំផ្លាញ ទន្ទឹមនឹងនេះដែរ ទូករបស់យោធាមួយគ្រឿង ត្រូវបានបំផ្លាញចោលទាំងស្រុង ។

លោក Balilo បាននិយាយថា “សាក្សីបានរៀបរាប់ថា នៅមុនពេលកើតហេតុ មានផ្ទុះម៉ាស៊ីនធុនតូច១គ្រឿង ត្រូវបានគេមើលឃើញ នៅតាមច្រាំងទន្លេ នៅក្នុងកើតឧប្បត្តិហេតុនេះ ” ។ លោកបានបន្ថែមថា ការស៊ើបអង្កេតរបស់ប៉ូលិស កំពុងតែដំណើរការនិតិវិធីរបស់ខ្លួន ៕

To Top