សន្តិសុខ និង សង្គម

កម្ពុជា-កូរ៉េ សន្យាបន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យ យោធា នៃប្រទេសទាំងពីរ

ភ្នំពេញ៖ ភាគីកម្ពុជា-កូរ៉េ បានសន្យានឹងបន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យយោធា នៃប្រទេសទាំងពីរ ឲ្យកាន់តែ ប្រសើរថែមទៀត តាមរយៈទំនាក់ទំនងជាប្រវត្តិសាស្ត្រ ដ៏ល្អនិងគ្នាដែលមាន ជាយូរលង់ណាស់មកហើយ។

ការសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យយោធាកម្ពុជា-កូរ៉េ ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ខណៈនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតអោយលោកវរសេនីយ៍ ឯកពិសេស JONG NAM CHOL នាយការិយាល័យអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េចប់បេសកកម្ម អណត្តិការទូតនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម​និងជម្រាបលា។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានកោតសរសើរ និងវាយតម្តៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិនាពេល កន្លងមក រវាងប្រទេសកម្ពុជានិងប្រទេសកូរ៉េ ដែលមានប្រវត្តិទំនាក់ ទំនងល្អជាយូលង់ណាស់ មកហើយ យើងនិងបន្តកិច្ ចសហប្រតិបត្តិនេះអោយកាន់តែ ប្រសើរឡើងថែមទៀត។

លោកវរសេនីយ៍ឯកពិសេស JONG NAM CHOL បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលជួយសម្របសម្រួល និងបង្កការ ងាយស្រួលបានយ៉ាងល្អ ក្នុងពេលដែលលោកមកបំពេញ បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ទទួលបាន ជោគជ័យ៕  ដោយ៖ស៊ាន កុសល

Facebook Comments

To Top