អន្តរជាតិ

Osaka Gas ចាប់ផ្តើមដំណើរការ កសិដ្ឋានខ្យល់នៅ Wakayama

OSAKA៖ ក្រុមហ៊ុនGas and Power Co Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញរបស់ក្រុមហ៊ុន Osaka Gas Co Ltd,បានចាប់ផ្តើមដំណើរការ រោងចក្រថាមពលខ្យល់ដែលមានទិន្នផល ២៦ មេហ្កាវ៉ូនៅក្នុងខេត្ត Inami-cho ខេត្ត Wakayama យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេរ។

សម្រាប់រោងចក្រអគ្គីសនីខ្យល់ Inami ម៉ាស៊ីនធ្យូប៊ីខ្យល់ចំនួន ២,០០០ គ្រឿងរបស់ Hitachi Ltd ត្រូវបានតំឡើង។ ប្រវែងនៃដំបូល និងផ្នែកជំនួយរបស់វា គឺមានប្រវែង ៤២ម៉ែត្រ និង៧៨ ម៉ែត្ររៀងគ្នា។

ក្រុមហ៊ុន Mitsui E & S Engineering Co Ltd បានផ្តល់សេវាកម្មសំណង់សម្រាប់រោងចក្រនេះ។ ការផលិតថាមពលនៃរោងចក្រនេះគឺក្រុមហ៊ុន Mitsui Inami Wind Generation KK ដែលមានភាគហ៊ុន ៩៥ភាគរយដោយឧស្ម័ន និងថាមពល និង ៥ភាគរយ ដោយក្រុមហ៊ុន Mitsui E & S Engineering ៕

ដោយ៖ លី ភីលីព

Facebook Comments

To Top