X

Breaking News៖ ផ្ទុះជំងឺប៉េស្តជ្រូក អាជ្ញាធរចិន សម្លាប់សត្វជ្រូកជិត៤ម៉ឺនក្បាល

ប៉េកាំង៖ ក្រសួងកសិកម្មបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសចិន បានសម្លាប់សត្វជ្រូកប្រមាណជាង៣៨.០០០ក្បាល កាលពីថ្ងៃទី១ ខែកញ្ញា ដោយសារតែផ្ទុះជំងឺប៉េស្តជ្រូក ។ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ។

ការសម្លាប់សត្វដែលឆ្លងជំងឺ និងការព្យាបាលត្រូវបានបញ្ចប់ នៅខេត្ត Liaoning, Henan, JiangsuនិងZhejiang ដែលជាកន្លែងសត្វជ្រូកចំនួន ៣៧.២៧១ក្បាល​ ត្រូវបានសម្លាប់ ទន្ទឹមនឹងនេះ សត្វជ្រូកផ្សេងទៀតចំនួន១.២៦៤ក្បាលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នៅខេត្ត Anhui ។

ក្រសួងបានឲ្យដឹងថា កាលពីថ្ងៃពុធ ក្រសួងមិនអាចចាត់វិធានការនៃការផ្ទុះជំងឺសារជាថ្មីដែលបានផ្ទុះឡើង បណ្តាលឲ្យងាប់ឆ្លងរាលដាល នៅកសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំបំផុតរបស់ពិភពលោក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments