អន្តរជាតិ

Apple នឹងបញ្ចេញម៉ូដែលទូរស័ព្ទ iPhone ជំនាន់ថ្មីចំនួន៣ប្រភេទ

បរទេស៖ គេហទំព័រ Sky News បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង កាលពីចុងខែសីហា ឆ្នាំ២០១៨ថ្មីៗនេះថា ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងបង្ហាញម៉ូដែល ទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ ដែលរៀបចំឡើងរបស់ខ្លួន នៅថ្ងៃទី១២ ខែកញ្ញា នៅរដ្ឋកាលីហ្វ័រនីញ៉ា ។

ក្រុមអ្នកវិភាគមួយចំនួន ជឿជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស នឹងបង្ហាញនូវប្រភេទស្មាតហ្វូន ជំនាន់ថ្មីចំនួន៣ប្រភេទ ដែលប្រភេទមួយនោះ គឺមានអេក្រង់ធំ មួយទៀតមានស្គ្រីនតម្លៃថោក និងមានមួយទៀតមានពណ៌មាស ដែលមានស៊ិនស័រ បញ្ជូនទៅកាន់ iPhone X ។

នៅក្នុងព្រឹត្តិការណ៍នោះដែរ ក្រុមហ៊ុន គ្រោងនឹងប្រកាសអំពីកាស ស្តាប់ពណ៌ទឹកមាសផងដែរ ដែលបច្ចុប្បន្ននេះ ទូរស័ព្ទ iPhone X មានពណ៌ទឹកប្រាក់ និងពណ៌ប្រផេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top