អន្តរជាតិ

ANA រាយការណ៍ថា មានករណី៣០០ នៃឥរិយាបថ មិនប្រក្រតី លើជើងហោះហើរ ក្នុងឆ្នាំ ២០១៧

តូក្យូ៖ យោងតាមរបាយការណ៍ ពីក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ (MLIT) បានឲ្យដឹងថា មានឥរិយាបថមិនប្រក្រតីចំនួន៣០០ករណី នៅលើជើងហោះហើរ All Nippon Airways (ANA) ក្នុងឆ្នាំ ២០១៧ ចំពោះបញ្ហានេះកើតឡើងប្រហែលមួយ ក្នុងចំណោមជើងហោះហើរ១០០០ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ។

ទូរទស្សន៍ Fuji TV បានរាយការណ៍ថា ទោះបីជាឧបទ្ទវហេតុភាគច្រើនពាក់ព័ន្ធនឹងអ្នកដំណើរ ដែលមិនព្រមសហការជាមួយច្បាប់ហោះហើរក្នុងការហោះហើរ ទាក់ទងនឹងការកាត់ផ្តាច់ឧបករណ៍អេឡិចត្រូនិច ក៏មានករណីអំពើហិង្សាមួយចំនួនដែរ។

យោងតាមក្រសួងដដែលថា ទោះបីជាចំនួនសរុបនៃករណីពាក់ព័ន្ធនឹងអាកប្បកិរិយាមិនប្រក្រតី ត្រូវបានទម្លាក់ក៏ដោយក៏មានការកើនឡើងតិចតួច នៃអាកប្បកិរិយាដែលបង្កឡើង ដោយអាល់កុលពីអតិថិជន ដែលមិនមែនជាជនជាតិជប៉ុន ដោយសារតែការកើនឡើងនៃចំនួនជើងហោះហើរអន្តរជាតិ។

នៅខែឧសភា ឆ្នាំ២០១៧អ្នកដំណើរជនជាតិអាមេរិកម្នាក់បានរំលោភអ្នកដំណើរម្នាក់ទៀត ហើយនៅខែសីហា ឆ្នាំ២០១៧ បុរសជនជាតិអាមេរិកម្នាក់ បាននោមដាក់អ្នកដំណើរម្នាក់ទៀត ក្នុងករណីទាំង២ ជនល្មើសត្រូវបានឃាត់ខ្លួន ហើយត្រូវបានគេរកឃើញថា ស្រវឹងស្រា៕

ដោយ៖លី ភីលីព

Facebook Comments

To Top