X

ឧត្តមនាវីឯក ទៀ សុខា អញ្ជើញសម្ពោធ អាគាសិក្សា បឋមសិក្សា ដូនម៉ៅរីករាយ ១ខ្នង នាខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្យ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញ ជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អាគារសិក្សាមួយខ្នង មានពីរបន្ទប់ ទទឹងប្រវែង៨ម៉ែត្រ បណ្តោយប្រវែង ១០ម៉ែត្រ នៅសាលាបឋមសិក្សា ដូនម៉ៅរីករាយ ។ 

អាគារសិក្សានេះ កសាងឡើង ដោយបានអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ក្រុមម៉ូតូត្រៃ និងក្រុមម៉ូតូធំBMW ហើយពិធីនេះបានប្រព្រឹត្ត នៅសាលាដូនម៉ៅរីករាយ ស្ថិតក្នុងភូមិទី០៦ ដូនម៉ៅរីករាយ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕

Facebook Comments