អន្តរជាតិ

ឥណ្ឌា នឹងជួយនេប៉ាល់ កសាងផ្លូវដែកភ្ជាប់ទៅទីក្រុង Kathmandu

បរទេស៖ ឥណ្ឌា តាមសេចក្តីរាយការណ៍ នឹងជួបប្រទេសនេប៉ាល់កសាងផ្លូវដែកតភ្ជាប់ រវាងរដ្ឋធានី Kathmandu និងទីក្រុងព្រំដែនឥណ្ឌា ដើម្បីធ្វើឲ្យកាន់តែងាយស្រួលឡើងដល់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញ ទៅកាន់ប្រទេសនៅជួរភ្នំហិមាល័យមួយនេះ។

ស្ថានទូតឥណ្ឌាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្សែផ្លូវដែករវាងទីក្រុង និងរដ្ឋធានី នេះ ត្រូវគេរំពឹងថា នឹងពង្រីកបង្កើនទំនាក់ទំនង រវាងប្រជាជននិងប្រជាជនរបស់ប្រទេសទាំងពីរ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងធ្វើការសិក្សា ពីភាពអាចកសាងបាន នូវខ្សែផ្លូវដែកតភ្ជាប់ប្រទេសទាំងពីរនេះ ត្រូវបានមន្ត្រីចុះហត្ថលេខាកាលពីថ្ងៃសុក្រ ម្សិលមិញ ក្នុងអំឡុងជំនួបមួយ រវាងនាយករដ្ឋមន្ត្រីនេប៉ាល់ លោក K.P. Sharma Oli និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅក្រៅជំនួប កំពូល ក្នុងតំបន់របស់ប្រទេសអាស៊ីទក្សិណនិងបូព៌ា៧ប្រទេស៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top