អន្តរជាតិ

អាមេរិក​ ប្រាប់ពលរដ្ឋរបស់ខ្លួន​ កុំឲ្យធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងជើង

វ៉ាស៊ីមតោន៖ យោងតាមគេហទំព័ររបស់ខ្លួន បានឱ្យដឹងថា​ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីណែនាំ​ អំពីការធ្វើដំណើរទៅកាន់ ប្រទេសកូរ៉េខាងជើង​ សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី០១ ខែកញ្ញា​ ឆ្នាំ២០១៨។

កាសែតនេះបានផ្សាយថា “កុំធ្វើដំណើរទៅកាន់ ប្រទេសកូរ៉េខាងជើង​ ដោយសារតែហានិភ័យ ធ្ងន់ធ្ងរនៃការចាប់ខ្លួន​ និងការឃុំឃាំងរយៈពេលវែង របស់ជនជាតិអាមេរិក” នៅក្នុងសារមួយ ដែលត្រូវបានបង្ហោះ ដោយការិយាល័យ កិច្ចការកុងស៊ុល។

ក្នុងនោះបានបញ្ជាក់ថា​ បុគ្គលមិនអាចប្រើលិខិតឆ្លងដែន​ សហរដ្ឋអាមេរិក​ ដើម្បីធ្វើដំណើរទៅឬឆ្លងកាត់ ប្រទេសកុម្មុយនិស្តដោយគ្មាន “សុពលភាពពិសេស” ពីនាយកដ្ឋានបានឡើយ៕

ដោយ៖​​ឈូក​ បូរ៉ា

Facebook Comments

To Top