នយោបាយ

លោក មាជ សុវណ្ណារ៉ា សម្រេចសាងផ្នួស​ ក្រោយចេញពីពន្ធនាគារ

ភ្នំពេញ៖ អតីតសកម្មជនគណបក្សសង្រ្គោះជាតិល្បីឈ្មោះមួយរូប ​ក្នុងចំណោមគី្គគ្នាជាង១០នាក់ ដែលទើបចេញពីពន្ធនាគារគឺ លោក មាជ សុវណ្ណារ៉ា បានសម្រេចចិត្តសាងផ្នួស។

លោក មាជ សុវណ្ណារ៉ា បានជាប់ពន្ធនាគារអស់រយៈពេលជិត៤ឆ្នាំ ពាក់ព័ន្ធធ្វើកូដកម្ម នៅទីលានប្រជាធិបតេយ្យក្រោយការបោះឆ្នោត ថ្នាក់ជាតិឆ្នាំ២០១៣ ហើយត្រូវបានតុលាការដោះលែង កាលពីរាត្រីថ្ងៃទី២៨ សីហា។

លោក មាជ សុវណ្ណារ៉ា បានពិធីសាងផ្នួសនៅវត្តដំណាក់ ក្នុងទឹកដីខេត្តសៀមរាប នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។គោលដៅសាងផ្នួស របស់លោកដើម្បី បិណ្ឌបាត បញ្ចប់ហិង្សានយោបាយ បញ្ច្រៀបមេត្តាធម៌ បញ្ឈប់វប្បធម៌គំរាមសម្លាប់-ចាប់ដាក់គុក និងរត់ចោលស្រុកជាដើម។

ការសាងផ្នួសរបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិ គេសង្កេតឃើញមានការចូលរួមពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោអតីតមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ លោកបណ្ឌិត ឡៅ ម៉ុងហៃ គ្រូរបស់លោក មាជ សុវណ្ណារ៉ា និងជាអតីតទីប្រឹក្សាលោក កឹម សុខា ព្រមទាំងសកម្មជន គាំទ្រអតីតគណបក្សសង្គ្រោះជាតិជាច្រើននាក់ផ្សេងទៀត៕

ដោយ៖ ស សំណាង

Facebook Comments

To Top